ជ័យជំនះក្នុងជុំទី៤ នៃពានរង្វាន់FA Cup របស់ហង្សក្រហម Liverpool បានទាញ ចំណាប់អារម្មណ៍ ពីសំណាក់អ្នកតាមដានបាល់ទាត់ ជាច្រើនលើលោក ដោយសារតែឈុតដែល តំណាងឲ្យក្លឹបគឺជា ក្រុមយុវជនដែល មានអាយុតិចបំផុត មិនធ្លាប់មាន។
ក្នុងនោះមានកីឡាករប្រធាន ក្រុមវ័យក្មេងបំផុតម្នាក់គឺCurtis Jones ជាអ្នកនាំក្រុមលេងផង។ ឯកទក្តកម្មដល់ ទៅ៣ត្រូវ បានធ្វើឡើង ក្នុងរយៈពេលនៃការប្រកួតលើកនេះ ក្នុងនោះទី១គឺជាក្រុមវ័យ ក្មេងបំផុតក្នុងពានរង្វាន់ FA Cup ទី២ឈុតវ័យក្មេងបំផុតរបស់ក្លឹប ដែលអាចយកជ័យជំនះ ក្នុងការប្រកួត FA Cup និងចុងក្រោយជាប្រធាន ក្រុមដែលមានវ័យក្មេង បំផុតលើលោកផងដែរ។
ក្នុងការបង្ហាញខ្លួនលើកនេះ Jonesមានអាយុត្រឹមតែ១៩ឆ្នាំ និង៥ថ្ងៃប៉ុណ្ណោះបំបែក ឯកទក្តកម្មវិរៈបុរសរបស់ ក្លឹបជាច្រើនរូបដូចជា Alex Raisbeck, Steven Gerrard, Jamie Carragher និង Robbie Fowler ផង។ អ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញ ចំណាប់អារម្មណ៍ថា Jones នឹងអាចដើរលើផ្លូវដែល Steven Gerrard ធ្លាប់បានធ្វើនៅ Anfield ជាមិនខាន៕ប្រែសម្រួល៖ស៊ុនលី