កីឡា

Man United និង Chelsea ត្រៀមប្រឈមមុខគ្នាចចារទិញ Dembele សាជាថ្មី

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថាក្លឹបអង់គ្លេសទាំងពីរ គឺបិសាចក្រហម Man United និងតោខៀវ Chelsea នៅតែបន្តតាមដានស្ថានភាពរបស់កីឡាករ Moussa Dembele ដដែលទោះបីជារដូវកាលដោះដូរកីឡាករ ក្នុងខែមករាបានផុតកំណត់ទៅហើយក្តី។

ប្រភពដដែលបានសរសេរទៀតថាក្លឹបទាំងពីរ នឹងត្រូវប្រឈមមុខប្រជែងគ្នាម្តងទៀត នៅរដូវក្តៅពេលដែលទីផ្សារដោះដូរ កីឡាករបើកឡើងវិញ ដើម្បីនាំយកកីឡាកររូបនេះ មកអង់គ្លេសឲ្យបាន។លោក Lampard ក្រោយដឹកនាំក្លឹបបានមួយរយៈហើយ ទើបតែបានរួចខ្លួនចេញពីទណ្ឌកម្មទិញដូរកីឡាករ នៅខែមករានេះប៉ុណ្ណោះ ប៉ុន្តែមិនអាចនាំយក កីឡាករខ្សែប្រយុទ្ធសំខាន់រូបនេះ មកជួយកីឡាករ Abraham នៅឡើយ។

ក្នុងពេលជាមួយគ្នានេះបិសាចក្រហមMan United ក៏ស្ថិតនៅក្នុងស្ថានភាពខ្វះខាត ខ្សែប្រយុទ្ធជួរមុខដូចគ្នាទាំង Martial មិនអាចរកគ្រាប់បាល់បានច្រើនផងកីឡាករ Rashford ផងកំពុងរងរបួសកីឡាករ Sanchez និង Lukaku ដែលត្រូវខ្ចីជើងទៅឲ្យ Inter Milan នោះក៏ហាក់ដូចជាមិនមានឱកាស ក្នុងការវិលត្រឡប់វិញដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top