MAEBASHI, Gunma
កីឡាករអត្តពលកម្មស៊ូដង់ខាងត្បូង Abraham Majok កំពុងធ្វើការហ្វឹកហាត់រត់ចម្ងាយ១៥០០ ម៉ែត្រ នៅប្រទេសជប៉ុនសម្រាប់ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូក្នុងមានគោលបំណងនាំយករបស់២ទៅប្រទេស ដែលហែកហួរដោយសង្គ្រាម របស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក គឺមេដាយអូឡាំពិកនិងសារអំពីសារសំខាន់នៃសន្តិភាពយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
លោក Majok និងអត្តពលិកស៊ូដង់ខាងត្បូង ៣ នាក់ទៀតបានហ្វឹកហាត់នៅ Maebashi ខេត្ត Gunma ចាប់តាំងពីខែវិច្ឆិកាសម្រាប់ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្តៅនេះ។ លោក Majok អាយុ ២០ ឆ្នាំបានប្រាប់ថា អូឡាំពិកយោងទៅតាមការយល់ដឹងផ្ទាល់ខ្លួនរបស់ខ្ញុំ គឺជាការប្រកួតសន្តិភាពហើយវាកើតឡើងដោយសារតែពិភពលោកមានសន្តិភាព ខ្ញុំបានមកដល់ទីនេះហើយមើលឃើញពីគុណសម្បត្តិនៃសន្តិភាព នៅក្នុងប្រទេសដទៃទៀត ។
លោកបានបន្ថែមថា ដូច្នេះនៅពេលខ្ញុំត្រឡប់ទៅស៊ូដង់ខាងត្បូងជាមួយសារដែលខ្ញុំនឹងមាន គឺសារសំខាន់នៃសន្តិភាព នោះគឺជាសារដ៏ធំបំផុតដែលខ្ញុំនឹងនិយាយទៅកាន់ប្រជាជនរបស់ខ្ញុំ។ ប្រទេសស៊ូដង់ខាងត្បូង ជាប្រទេសក្មេងជាងគេនៅ លើពិភពលោកបានទទួលឯករាជ្យពីស៊ូដង់ក្នុងឆ្នាំ ២០១១ ប៉ុន្តែបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ២ឆ្នាំក្រោយមក។ ជម្លោះនេះបានសម្លាប់មនុស្សប្រមាណ ៤ សែននាក់និងបង្ខំមនុស្សរាប់លាននាក់ ចេញពីផ្ទះរបស់ពួកគេ។
ប្រធានាធិបតី Salva Kiir និងអតីតមេដឹកនាំឧទ្ទាម Riek Machar បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពមួយនៅឆ្នាំ ២០១៨ ប៉ុន្តែនៅតែតស៊ូដើម្បីបង្កើតរដ្ឋាភិបាលរួបរួមមួយ៕