កីឡា

McTominay និង Tuanzebe សុទ្ធតែអាចចូល ហ្វឹកហាត់វិញ ជួយលោក Solskjare

សប្តាហ៍នេះអ្នកគាំទ្រក្លឹបបិសាចក្រហម Man United ទោះបតែទទួលបានដំណឹងល្អឡើងវិញ ដោយសារតែកីឡាកររបួសសំខាន់ៗចំនួន២នាក់ គឺអាចចូលមកហ្វឹកហាត់ ដើម្បីជួយក្លឹបវិញបានហើយ។

កីឡាករ Scott McTominay និងកីឡាករ Axel Tuanzebe ទាំងពីរនាក់ត្រូវបានគេមើលឃើញថា បានមកចូលរួមជាមួយនឹងក្លឹបវិញហើយប៉ុន្តែក្នុងនោះកីឡាករខ្សែប្រយុទ្ធ ចំណូលថ្មី Odion Ighalo គឺមិនទាន់អាចមកជួយក្លឹបនៅឡើយ។

កន្លងមកលោក Solskjare បានបញ្ជាក់ហើយថាកីឡាករ ទាំង២រូបនេះគឺខិតជិតនឹងត្រឡប់មក ចូលជួយក្លឹបវិញហើយដោយក្នុងនោះការហ្វឹកហាត់នៅទីលានរបស់ក្លឹប នៅប្រទេសអេស្បាញនោះគឺនឹងមានវត្តមានរបស់ពួកគេផងដែរ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ ក្លឹបបិសាចក្រហម Man United ឈុតធំបានហោះចេញពីប្រទេសអង់គ្លេសទៅដល់ទីក្រុង Marbella ប្រទេសអេស្បាញ ដើម្បីសម្រាកលំហែរដូវរងានិងធ្វើការហ្វឹកហាត់ នៅទីនោះផងដែរប៉ុន្តែសោកស្តាយដែលខ្សែប្រយុទ្ធចំណូលថ្មី វ័យ៣០ឆ្នាំ Ighalo គឺមិនអាចទាន់ទៅចូលរួមក្លឹបបាននៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

https://www.mirror.co.uk/sport/football/news/ole-gunnar-solskjaer-confirms-double-21455372

Most Popular

To Top