ភ្នំពេញ៖ ការប្រកួតបាល់ទាត់កុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគត២០១៩-២០២០ “Toyota Football For Tomorrow”នៅវគ្គផ្តាច់ព្រ័ត្រនា ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិចាប់ផ្តើមជាផ្លូវការ ដោយមានការចូលរួមអញ្ជើញ ពីសំណាក់លោក Hiroyuki Itoh ប្រធានក្រុមហ៊ុន និង លោក តែ សៃតូ នាយកគ្រប់គ្រង Soriya Football Cambodia ។

លោក Hiroyuki Itoh បានមានប្រសាសន៍ថា យើងបានផ្តួចផ្តើមឡើង និងផ្តល់ការបង្ហាត់បង្ហាញជូនដល់ប្អូន ក្នុងការជួយដុសខាត់ឲ្យពួក និងភាពក្លាហានដើម្បីក្លាយខ្លួន ទៅជាកីឡានាថ្ងៃអនាគតអ្វីដែលលោក និងក្រុមហ៊ុនសង្កត់ធ្ងន់សុទ្ធតែមាន និងជួបប្រទះនូវឧបសគ្គ រឿងរ៉ាវជាច្រើនដែល “មិនអាចធ្វើហេតុដូច្នេះ ទើបក្រុមហ៊ុនបង្កើតឲ្យមានការប្រកួតដោយសង្ឃឹម យ៉ាងកុមារគ្រប់រូបគួរតែស្មើក្នុងការចូលរួម ដើម្បីឲ្យអាចសម្រេចនិងគោលបំណងរបស់ខ្លួន ក្នុងវិស័យកីឡាបាល់ទាត់តាមរយៈពេលពាក្យស្លោក “អ្នកអាចធ្វើបាន” ។

លោកបានបន្តថា ការប្រកួតជំរុញ លើកទឹកចិត្តឲ្យចូលរួមដើម្បីសម្រេចក្តីសុបន្តិ និងលុបបមបាត់នូវពាក្យថា ប្អូនៗកុមារីមិនអាចលេងកីឡាបាល់ទាត់បាន។ ជាក់ស្តែង នៅក្នុងការប្រកួតបាល់ទាត់កុមារសម្រាប់ថ្ងៃអនាគតនាឆ្នាំនេះ គឺមានចូលរួមប្រកួតពី២៤ ក្រុមក្នុងក្រុមបាល់ទាត់កុមារាចំនួន១៦ក្រុម និងក្រុមកុមារីមានចំនួន៨ក្រុម មកពីសាលារដ្ឋចំនួន១៣ សាលាឯកជនចំនួន៨និងស្ថាប័នអង្គការ៣សាលា។

លោកបន្ថែមទៀតថា ការប្រកួតបាល់ទាត់កុមារ សម្រាប់ថ្ងៃអនាគតត្រូវបានបង្កើតឡើង ក្នុងគោលបំណង ជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យរីកចម្រើន ដោយចាប់ផ្តើមពីការបណ្តុះបណ្តាលកុមារ និងថ្នាលយុវជន ដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពូកគាត់សម្រេចគោលបំណង ដែលចង់ក្លាយជាកីឡាករឆ្នើមនៅថ្ងៃអនាគត ។

លោក តែ សៃតូ នាយកគ្រប់គ្រង Soriya Football Cambodia បាននិយាយថា សម្រាប់បាល់ទាត់កុមារ សម្រាប់ថ្ងៃអនាគតឆ្នាំ ២០២០ រឿងដ៏គួរឲ្យចាប់អារ ម្មណ៍សម្រាប់ពានរង្វាន់នេះ ក្រៅតែចូលរួមចំណែកបណ្ដុះក្មេងៗ ឲ្យមានចិត្តស្រលាញ់កីឡា ពិសេសគឺកីឡាបាល់ទាត់ហើយនោះ ព្រឹត្តិការណ៍ដដែលនេះ ក៏អាចចាត់ទុកថាជាការរួមចំណែកឲ្យកុមារកម្ពុជា មានមូលដ្ឋានគ្រឹះខ្លះៗជាមួយបាល់ទាត់ ដើម្បីបន្តឲ្យពួកគេអាចឈានទៅរកហ្វឹកហាត់បែបអាជីពបាន។

ចំណែក១២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្ររួមមាន៖ក្រុមបាល់ទាត់កុមារឬស្សីកែវ ក្រុមបាល់ទាត់កុមារ World international ក្រុមបាល់ទាត់កុមារព្រែកព្នៅ ក្រុមបាល់ទាត់កុមារវេស្បាញ ក្រុមបាល់ទាត់កុមារIEL ក្រុមបាល់ទាត់កុមារទួលស្លែង ក្រុមបាល់ទាត់កុមារ Hiroshima និងក្រុមបាល់ទាត់កុមារ Al center។ចំពោះក្រុមបាល់ទាត់កុមារី World international ក្រុមបាល់ទាត់កុមារីព្រែកព្នៅ ក្រុមបាល់ទាត់កុមារីHiroshima និងក្រុមបាល់ទាត់កុមារីនរោត្តម៕ ដោយ៖លី ភីលីព
