កីឡា

រកឃើញបេក្ខជន ឡើងវគ្គជម្រុះ ជុំទី៣មុនគេនៃ TV5 Boxing Knock-Out Serie by K-Cement

ភ្នំពេញ៖ ព្រឹត្តិការណ៍ការ ប្រកួកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie byK-Cement បានរកឃើញអ្នកប្រដាល់២រូប ដែលជាជើងខ្លាំងកក់កៅអី សម្រាប់ប្រកួតបន្តវគ្គជម្រុះជុំទី៣ទៀត និងអ្នកប្រដាល់២រូបត្រូវបានខ្ទាតចេញ ពីការប្រកួតក្នុងវគ្គជម្រុះជុំទី២។

អ្នកប្រដាល់ អៀប លីឆា ក្លិបតាឯកដំបងដែកមានរិទ្ធ ប្រកួតចាញ់អ្នកប្រដាល់ខាំ សាបានក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុ ដោយអ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែមានការតាំងចិត្តដូចគ្នាថា ត្រូវតែឆ្លងឲ្យផុតវគ្គជម្រុះជុំទី២ដាច់ខាត ។ ការតាំងចិត្តជារឿងមួយតែសមត្ថភាព និងការប្រឹងប្រេងហ្វឹកហាត់ទើបជារឿងសំខាន់ ។

ជំនួបនេះពួកគេទាំង២រូបសុទ្ធតែ បញ្ចេញអស់ពីសមត្ថភាពដូចគ្នា តែការវ៉ៃចេញរបស់សាបានចំគោលដៅបានល្អ ។ ការប្រកួតដែលមានតែ៣ទឹកនោះ ពួកគេចាប់ផ្ដើមវាយប្រហារលើគ្នាទៅវិញទៅមក តាំងពីដើមទឹកទី១ទៅម្ល៉េះ បន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះខាំ សាបានឈ្នះអៀប លីឆាដោយពិន្ទុ ។

មួយប្រកួតទៀតអ្នកប្រដាល់ រិន សារ័ត្ន ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ប្រកួតឈ្នះអ្នកប្រដាល់អ៊ុ កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះ ទោះបីសារ័តុ្នមានកេរ្តិ៍ល្បីល្បាញជាងក៏ពិតមែនតែសមត្ថភាពរបស់ពួកគេ ប្រហាក់ប្រហែលគ្នាតែប៉ុណ្ណោះ ។ពួកគេក៏សុទ្ធតែមានការតាំងចិត្តដូចគ្នា តែសម្រាប់កំសត់នរណាក៏ដឹងទុកជាមុនដែរថា មិនមែនជាឧបសគ្គសម្រាប់សារដ្ឋនោះទេ ថ្វីបើការប្រកួតអូសបន្លាយដល់ទៅ៣ទឹកក៏ពិតមែន ។

ពេលនះសារ័តុ្នត្រៀមខ្លួន ឡើងប្រកួតបន្តនៅវគ្គជម្រុះជុំទី៣ ហើយជាគូប្រកួតរបស់គេនៅជុំទី៣ គឺអ្នកប្រដាល់ខាំ សាបាន ចំពោះអ៊ុ កំសត់បញ្ចប់បេសកកម្មត្រឹមនេះហើយ ៕ ដោយ៖លី ភីលីព

Most Popular

To Top