ការលើកការប្រកួតរវាង Man CityនិងWest Ham ត្រូវបានលប់ចោលទៅវិញ កាលពីយប់ថ្ងៃអាទិត្យដោយសារតែព្យុះ Ciara មានន័យថាក្រុមរបស់លោក Pep នឹងបន្តវិស្សមកាលរដូវកាលរងា រហូតទៅដល់២០ថ្ងៃខណៈដែល West Ham នឹងអាចសម្រាកបានទៅដល់២៣ថ្ងៃមុនជំនួបគ្នាសាជាថ្មី។
ការពន្យាពេលលើកនេះ បានក្លាយទៅជារឿងគួរឲ្យឈឺក្បាលមួយ សម្រាប់ក្រុមមេឃខៀវ Man City ជាពិសេសលោក Pep Guardiolaដែលត្រូវគ្រប់គ្រងកាលវិភាគថ្មី ដែលមើលទៅមានភាពមមាញឹកខ្លាំងមែនទែន ។ ការប្រកួតបន្ទាប់ដែលនឹងត្រូវធ្វើនៅថ្ងៃទី២២ ខែកុម្ភៈជាមួយនឹង Leicester City និងលីកអង់គ្លេសមុនតែ៤ថ្ងៃប៉ុណ្ណោះ ដែលត្រូវធ្វើដំណើរទៅប្រកួតនឹង Real Madrid ក្នុងពាន Champion League ។
កាន់តែយ៉ាប់នោះគឺនៅ៤ថ្ងៃ បន្ទាប់ពីប្រកួតជើងទី១នេះ Man City ក៏នឹងត្រូវប្រកួតជាមួយ Aston Villa ផងក្នុងពានរង្វាន់ Carabao Cup វគ្គផ្តាច់ព្រ័ត្រនៅ Wembley ។ប្រកួតបន្ទាប់នៅថ្ងៃទី៤ខែមិនាជាមួយនឹង Man United ក្នុងពានរង្វាន់អង់គ្លេស គឺធ្វើឡើង៤ថ្ងៃក្រោយវគ្គផ្តាច់ព្រ័ត្រ Carabao Cupនេះផងដែរនិង៦ថ្ងៃក្រោយប៉ះនឹង Burnley នៅទឹកដីខ្លួនឯងមុនពេលស្វាគមន៍ Real Madrid ជើងទី២នាថ្ងៃទី១៧ខែមិនានិងចុងក្រោយប៉ះ Chelsea នាថ្ងៃទី២១ខែមិនា ៕
ប្រែសម្រួល៖ស៊ុនលី