ភ្នំពេញ៖ ក្រុមយុវជនកីឡាតេក្វាន់ដូ WT ជនជាតិកូរ៉េខាងត្បូវមកពី World Taekwondo Peace Corp ចំនួន៨នាក់មកបំពេញបេសកកម្ម នៅប្រទេសកម្ពុជារយៈពេល១ខែពេញ ប្រព្រឹត្តចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ក្នុងការជួយអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT ចំនួន៦រាជធានីខេត្តក្រុង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានបទពិសោធន៍គរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយកម្ពុជាចំនួនជាង១៥០នាក់។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងប្រធានដឹកនាំបាននិយាយថា សម្រាប់ថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្រុមយុវជនកីឡាតេក្វាន់ដូ WT និងកម្ពុជាដឹកនាំដោយគ្រូ ឆយ យ៉ុងសុកធ្វើទៅបំពេញបេសកកម្មនៅខេត្តបាត់ដំបងក្នុងនោះ មានបើកវគ្គបំប៉នដល់គ្រូ អាជ្ញាកណ្តាល ព្រមទាំងធ្វើការហ្វឹកហាត់បច្ចេកទេស លើវិញ្ញាសាសម្តែងមេគុនដល់ក្លិបនៅទីនោះ ។ ក្រោយពីបញ្ចប់ក៏បន្តបំពេញបេសកកម្មទៅក្រុងប៉ោយប៉ែតចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ធ្វើការហ្វឹកហាត់ដូចគ្នា។

ចំណែកខេត្តសៀមរាប់ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០វគ្គបំប៉នដល់គ្រូ អាជ្ញាកណ្តាល ព្រមទាំងធ្វើការហ្វឹកហាត់បច្ចេកទេសលើវិញ្ញាសា សម្តែងមេគុនដោយខេត្តមានកីឡាករ-កីឡាការិនីច្រើនជាងគេ ប្រហែល២០០នាក់ឯណោះ។

ចំពោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខេត្តកំពង់ចាម និងខេត្តព្រៃវែងនឹងចាប់ពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៕ ដោយ៖លី ភីលីព


