តូក្យូ៖ អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បានប្រកាសពីផែនការសម្រាប់ការចេញប្រាក់វិញ លើសំបុត្រទៅទស្សនាការរត់ម៉ារ៉ាតុងបុរស និងស្ត្រី ត្រូវបានផ្លាស់ទៅនៅភាគខាងជើងទីក្រុងសាប៉ូរ៉ូ ដោយសារបារម្ភអំពីការឡើងកម្តៅខ្លាំង នៅក្នុងរដ្ឋធានីជប៉ុនកាលពីខែសីហា យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
អ្នករៀបចំកម្មវិធីបាននិយាយថា សំណងដល់សំបុត្រទស្សនាការរត់ម៉ារ៉ាតុងបុរស ដែលត្រូវបានលក់រៀងៗខ្លួន នឹងត្រូវនិយាយដោយត្រង់ ។
ដោយលើកឡើងពីការព្រួយបារម្ភ ចំពោះសុវត្ថិភាពអត្តពលិក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានប្រកាសការសម្រេចរបស់ខ្លួន ក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍រត់ម៉ារ៉ាតុង និងព្រឹត្តិការណ៍ប្រណាំងកាលពីខែតុលាឆ្នាំមុន បន្ទាប់ពីការចាប់ផ្តើមលក់សំបុត្រ តាមរយៈឆ្នោតដល់ប្រជាជនជប៉ុន។
អ្នករៀបចំកម្មវិធីបានផ្ញើការជូនដំណឹងតាមអ៊ីម៉ែល ទៅអ្នកទិញសំបុត្រម៉ារ៉ាតុងកាលពីថ្ងៃច័ន្ទ ដោយបញ្ជាក់ពីវិធីសាស្ត្រ សម្រាប់ការសងប្រាក់វិញពេញលេញ ឬដោយផ្នែក។
អ្នកបានទិញកញ្ចប់សំបុត្ររួមទាំងការរត់ម៉ារ៉ាតុង របស់ស្ត្រីអាចរើសយកការសងប្រាក់វិញមួយផ្នែក ដែលគ្របដណ្ដប់លើចំណែកនៃតម្លៃ ដែលគិតជាស្មើនឹងការចូលរួម សម្រាប់ព្រឹត្តិការណ៍តែមួយ។

ឧទាហរណ៍អ្នកដែលបានទិញសំបុត្រកម្រិត ដែលមានតម្លៃ ៣០,០០០ យ៉េនអាចរើសយកការសងប្រាក់ ៥,០០០ យ៉េនដោយនាំមកនូវតម្លៃចូលរួមព្រឹត្តិការណ៍ ដែលបានខ្ចប់ផ្សេងទៀតរហូតដល់ ២៥.០០០ យ៉េន៕ ដោយ៖លី ភីលីព
