ភ្នំពេញ៖ លោក គង់ សក្ខិដា អគ្គលេខាធិការ ខេមរ សហព័ន្ធតេក្វាន់ដូWT(World Taekwondo) បានមាន ប្រសាសន៍ថា សម្រាប់ឆ្នាំ២០២០នេះ គឺជាឆ្នាំ ដែលត្រូវ អនុវត្តបន្ត នូវយុទ្ធសាស្រ្តត្រៀមការ ប្រកួតកី ឡា SEA GAMES 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ របស់ខេមរសហព័ន្ធតេក្វាន់ដូ WT ។
លោកបន្តថា ឆ្នាំនេះក្រៅពី ត្រៀមខ្លួនសម្រាប់ ការប្រកួតកីឡាជាតិ លើកកទី៣ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ដែលនោះការប្រឡង ខ្សែក្រវាត់ខ្មៅដាន់ Kokkiwon នឹងត្រូវពង្រឹង និងបង្កើនធ្វើឲ្យបាន យ៉ាងហោចណាស់៤ដង ក្នុងមួយឆ្នាំ។
សព្វថ្ងៃនេះអ្នកដែលពាក់ ខ្សែក្រវាត់ខ្មៅទូទាំង រាជធានីខេត្តមានចំនួន១៥៤នាក់ ដែលក្នុងនោះខ្សែក្រវាត់ខ្មៅមួយដាន់ ចំនួន១២៨នាក់ ខ្សែក្រវាត់ខ្មៅ ២ដាន់ចំនួន១៩នាក់ ខ្សែក្រវាត់ខ្មៅ៣ដាន់ចំនួន ៦នាក់ និងខ្សែក្រវាត់ខ្មៅ៤ដាន់ចំនួន១នាក់ ។
លោកអគ្គលេខាធិការក៏បាន ប្រកាសជំរុញឲ្យមាន វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល គ្រូបង្វឹកឲ្យបានមួយឆ្នាំចំនួន៤ ជាមួយគ្នានេះ សហព័ន្ធនឹងជំរុញ ឲ្យគ្រូបង្វឹកថ្នាក់ជាតិនិងអាជ្ញាកណ្ដាលថ្នាក់ជាតិ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបានមួយឆ្នាំៗចំនួន៤រូបយ៉ាងតិច ។ សព្វថ្ងៃនេះគ្រូបង្វឹក កីឡាករ -កីឡា ការិនី និងអាជ្ញាកណ្ដាលជាតិមួយចំនួនខ្សោយ ខាងផ្នែកភាសា និង កុំព្យូទ័រដែលជាហេតុធ្វើឲ្យមានការ លំបាកក្នុងការបញ្ជូន ពួកគាត់ទៅបណ្ដុះបណ្ដាល នៅក្រៅប្រទេស ។
សព្វថ្ងៃនេះទាំងកីឡាករ កីឡាការិនីជម្រើសជាតិឈុតធំ និង ថ្នាលមានការខ្វះខាតសម្ភារៈហ្វឹកហាត់ និង សម្ភារៈប្រកួតដូចជាElectronic Scoring Sysrem និង protector Scoring System ៕ដោយ៖លី ភីលីព





