កូរ៉េខាងត្បូង៖មេរោគឆ្លង នៃវីរុស ថ្មីធ្វើឲ្យមានផលប៉ះពាល់ដល់សប្តាហ៍ សម្រាប់ថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ Asian Champions League ទោះបីអវត្តមានក្លិបចិន ក៏ដោយ។
ម្ចាស់ជើងឯកមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុនជួបគ្នា នៅជុំបើកឆាក នៅថ្ងៃអង្គារនេះ នៅពេលដែលការប្រុងប្រយ័ត្ន បន្ថែមនឹងមានន័យថា អ្នកគាំទ្រណាមួយ ចង់ទស្សនា Jeonbuk Motors ប៉ះនឹង Yokohama F Marinos នឹងត្រូវពាក់ម៉ាស់ និងមាន សីតុណ្ហភាពក្រោម ៣៧.៥ អង្សាសេដើម្បីចូលកីឡដ្ឋាន Jeonju ។
ចិនដីគោកបានរាយការណ៍អំពីការកើនឡើង នូវករណីថ្មីនៃវីរុសថ្មីនេះ ខណៈចំនួនអ្នកស្លាប់បានកើនឡើងពី៩៧ ទៅជាង១០០០នាក់ដែលយ៉ាង ហោចណាស់ មានពីរនាក់ទៀតនៅខាងក្រៅប្រទេស។ សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានប្រកាសបន្ទាប់ពី កិច្ចប្រជុំបន្ទាន់មួយកាលពី សប្តាហ៍មុនថា ដោយសារតែការរីករាលដាល នៃវីរុសនេះការប្រកួត ៣ ដំបូងសម្រាប់ក្លឹបចិន ៣ គឺShanghai SIPG, Guangzhou Evergrande និង Shanghai Shenhua នឹងត្រូវពន្យារពេល។
អគ្គលេខាធិការ AFC លោក Windsor John បានមានប្រសាសន៍ថា យើងបានជួបប្រជុំគ្នាក្នុងកាលៈទេសៈពិបាកក្នុងការរកដំណោះស្រាយដើម្បីអនុញ្ញាតឲ្យយើងលេងបាល់ទាត់ ខណៈយើងធានាថា យើងការពារសុវត្ថិភាព របស់កីឡាករទាំងអស់មន្ត្រីពាក់ព័ន្ធ និងអ្នកគាំទ្រ ។ យើងក៏ទទួលយកផងដែរថា មេរោគឆ្លងនេះគឺជាបញ្ហាធំជាងការលេងបាល់ ទាត់ហើយយើងសូមជូនពរ ដល់អ្នកដែលរងផលប៉ះពាល់ ពីសុខភាពវិលមករកសុខភាពល្អវិញ។
AFC សង្ឃឹមថា ការប្រកួតជម្រុះតាមពូលនៅពាក់កណ្តាល ភាគខាងកើតនៃការប្រកួតអាចត្រូវបានបញ្ចប់ មុនពេលតំបន់នេះចាប់ផ្តើមប្រកួតជម្រុះ នៅខែមិថុនា។ ការប្រកួតក្លិបធំជាងគេនៅអាស៊ីរួមមាន ៣២ ក្រុមចែកចេញជា៨ក្រុម មាន៤ក្រុមនៅតំបន់២ គឺខាងកើត និងខាងលិច៕ដោយ៖លី ភីលីព





