កីឡាករ ខ្សែប្រយុទ្ធ ចំណូលថ្មីOdion Ighaloត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាជម្រើស១១នាក់ ដំបូងសម្រាប់ការបង្ហាញខ្លួនដំបូងជូនក្លឹបថ្មីក្រោមការ ដឹកនាំរបស់លោក Ole Solskjare ហើយបើតាមការបញ្ជាក់ចុងក្រោយរបស់គ្រូបង្វឹក រូបនេះអ្នកគាំទ្រនឹងអាច ទស្សនាសមត្ថភាពរបស់គេនៅក្នុងការប្រកួតប៉ះនឹងChelsea នាពេលខាងមុខនេះ។
កីឡាករខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ រូបនេះទោះបីជាយ៉ាងណាត្រូវបាន គេមើលឃើញថាមិនបាន ធ្វើដំណើរទៅហ្វឹកហាត់ជា លើកដំបូងជាមួយនឹងក្លឹប នៅប្រទេសអេស្បាញឡើយ បដោយសារតែបារម្ភបញ្ហា ជំងឺរាតត្បាតកូរ៉ូណាវិរុសប៉ុន្តែនឹង អាចចូលហ្វឹកហាត់ត្រៀម មុនការប្រកួតប៉ះនឹង Chelsea នាយប់ថ្ងៃចុងសប្តាហ៍នេះ ជាមិនខាន។
ការប្រកួតដំបូង របស់ កីឡាករនេហ្ស៊េរីយ៉ា ដែលត្រូវបានខ្ចីជើងមកពីក្លឹបចិនShanghai Shenhua នេះមានន័យថានឹងក្លាយទៅជាឧិកាសដ៏ល្អបំផុត សម្រាប់បង្ហាញ សមត្ថភាពខណៈដែលអ្នកគាំទ្រ ហាក់បង្ហាញអារម្មណ៍មិនសូវជាទុកចិត្តចំពោះ កីឡាកររូបនេះឡើយ ក្នុងតំបន់ប្រយុទ្ធនោះ៕
ប្រែសម្រួល៖ស៊ុនលី