ភ្នំពេញ៖ អ្នកប្រដាល់សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក ប៉ះប្រដាល់ថៃជើងខ្លាំង Phat Ka ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ខណៈអ្នកប្រដាល់ជាយដែន គង់ ហូវ ក្លិបគុហារព្រហ្មជ័យខេត្ត សៀមរាបសុំសាក់ស្នៀតគុនខ្មែរ ជាមួយអ្នកប្រដាល់ថៃ Van Chhanasak ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៃការប្រកួតខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោកញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATVបានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ខ្លាចាស់ Phat Ka មិនធម្មតាទេ ដោយសារតែរូបគេមានស្នៀតប្រដាល់ល្អ វាយចេញចូលរហ័ស កម្លាំងសម្រុកខ្លាំង រឹងមាំ មិនងាយស្រួលនឹងបង្ក្រាបនោះឡើយ ថែមទំាងប្រកួត៦៦លើក ឈ្នះ៦៦ លើក ចាញ់១១លើក និងមិនដែរស្មើ។
សម្រាប់ Phat Ka ប៉ះជាមួយសូត្រ ប៊ុនធី ក៏ពិបាកយកឈ្នះដែល ពីព្រោះ សូត្រ ប៊ុនធី ក៏ខ្លាំងនិងវាយមិនចេះខ្លាចដែរនោះ ហើយប៊ុនធីមានផ្លែល្អ ពិសេស គឺផ្លែកែង និងជង្គង់ ព្រមទំាងមានស្នៀតទាត់ល្អខ្លាំង និងធ្ងន់ថែមទៀត ចំពោះបញ្ហាកម្លាំងកាយសម្បទាវិញ ប៊ុនធី ក៏រឹងមាំមិនងាយស្រុតចុះខ្សោយនោះដែរ ។ ដោយប្រកួត១១៤លើក ឈ្នះ៨៧លើក ចាញ់២២លើក និងស្មើ០៥លើក។
ចំណែកអ្នកប្រដាល់ជាយដែន គង់ ហូវ ក្លិបគុហារព្រហ្មជ័យខេត្ត សៀមរាបសុំសាក់ស្នៀតគុនខ្មែរជាមួយអ្នកប្រដាល់ថៃ Van Chhanasak ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
Van Chhanasak មានផ្លែល្អ និងរឹងមាំណាស់ ព្រមទាំងមានស្នៀតប្រដាល់ និងបច្ចេកទេសមិនជាអន់នោះឡើយ ហើយអ្នកប្រដាល់ថៃរូបនេះប្រកួត៦០លើក ឈ្នះ៥៤លើក ចាញ់តែ០៦លើកប៉ុណ្ណោះ មិនដែលស្មើ ៕ ដោយ៖លី ភីលីព