កីឡា

ដូចជាកាន់តែច្បាស់ ហើយ Pochettino ជួបជាមួយ នឹងទីប្រឹក្សាថ្មីរបស់ លោក Woodward

ជាច្រើនថ្ងៃចុងក្រោយនេះ ព័ត៌មានបាននាំគ្នាចុះផ្សាយព្រោងព្រាតអំពីដំណឺងថា គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino ពិតជានឹងត្រូវផ្ទេរមកធ្វើការ នៅ Old Trafford ក្រោយពេលដែលបុរសរូបនេះ បានសារ ភាពថាពិតជា មានបំណងចង់បន្ត អាជីពឡើងវិញ នៅលីកកំពូល អង់គ្លេសដដែលនោះ។

កាន់តែច្បាស់ជាងនេះទៀតនោះកាលពីយប់ ថ្ងៃអង្គារម្សិលមិញកាសែតអង់គ្លេសបានចេញ ផ្សាយថាលោក Pochettino ត្រូវបានគេលួចថត រួបបានថាកំពុងជួបពិភាក្សាគ្នាជាមួយនឹងទីប្រាក់ សារថ្មីម្នាក់របស់អនុប្រធាន ក្លឹបបិសាចក្រហម Mna United លោក Ed Woodward។ ទីប្រឹក្សាថ្មីរូបនេះត្រូវបានគេស្គាល់ ឈ្មោះដែរថា Neil Ashton ហើយការជួបជុំគ្នានេះបានធ្វើឡើង ក្នុងការប្រកួត មួយរបស់ក្លឹប Brentford។

គួររំលឹកដែរថាបុរសវ័យ៤៧ឆ្នាំរូបនេះ ត្រូវបានក្លឹបមាន់ខ្នាយមាស Spurs សម្រេចចិត្តបណ្តេញ ចេញទាំងគួរឲ្យភ្ញាក់ផ្អើលកាលពី ខែវិច្ឆិកាកន្លងទៅនឹង ដាក់ជំនួសមកវិញ ដោយលោក Jose Mourinho ហើយមកដល់ពេលនេះ លោកមិនទាន់សម្រេចចិត្ត ក្នុងការ ផ្ទេរទៅលេងជាមួយ នឹងក្លឹបណា មួយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top