កីឡាកខ្សែការពារសញ្ជាតិអាល់បានី Marash Kumbulla កំពុងបង្ហាញខ្លួនជាមួយនឹងទំរង់លេងដ៏ល្អមួយសម្រាប់ក្លឹប Hellas Verona នៅលីកកំពូលអ៊ីតាលី Serie A ហើយមកដល់ពេលនេះរូបគេកំពុងមានលេចឬព័ត៌មាន អំពីការផ្ទេរចេញទៅកាន់ក្លឹបធំៗ ផ្សេងទៀតនៅអ៊ឺរ៉ុប។
យោងតាមការកាសែតអង់គ្លេស The Mirror នៅថ្ងៃពុធនេះបានសរសេរថាក្នុងនោះ សូម្បីតែក្លឹបយក្សនៅអង់គ្លេស Man United និង Liverpool សុទ្ធតែបានបញ្ជូនក្រុមការងារទៅពិនិត្យមើល ទំរង់លេងរបស់កីឡាករខ្សែការពារវ័យ២០ឆ្នាំរូបនេះ ។

Kumbulla ក្នុងនាមជាកីឡាករវ័យក្មេងក៏ពិតមែន ប៉ុន្តែក្រោយការបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ ២០១៨ ពេលនេះរូបគាត់ បានក្លាយទៅជាកម្លាំងដ៏សំខាន់មិនអាចខ្វះបានឡើយសម្រាប់ក្លឹប Verona ដោយបានបង្ហាញខ្លួន ១៧ ដងមកហើយរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
