CAIRO៖ គ្រូបង្វឹកអូឡាំពិករបស់អេហ្ស៊ីបបានប្រាប់ថា ការចូលរួមសក្តានុពលរបស់លោក Mohamed Salah សម្រាប់ប្រទេសរបស់លោកនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនឹងជាការសម្រេចចិត្តមួយសម្រាប់កីឡាកររូបនេះ និងក្លិបរបស់លោក Liverpool យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ការដាក់បញ្ចូលកីឡាករ Salah ចូលក្នុងក្រុមដែលមានសមាជិក៥០ នាក់បណ្តោះអាសន្នបានធ្វើឲ្យមានការសង្ស័យថា Liverpool អាចនឹងគ្មាន Salah សម្រាប់ការចាប់ផ្តើមនៃរដូវកាល Premier League បន្ទាប់។ ប៉ុន្តែគ្រូបង្វឹកក្រុមអូឡាំពិកអេហ្ស៊ីប លោក Shawky Gharib បាននិយាយថា ពួកគេមិនអាចបង្ខំកីឡាករឲ្យចូលរួមបានទេ។
លោកបានបន្តថា ការចូលរួមរបស់សាឡាជាមួយក្រុម Pharaohsនៅទីក្រុងតូក្យូ គឺជាការសម្រេចចិត្ត ត្រូវធ្វើឡើងដោយ Salahប៉ុណ្ណោះ ហើយក្លិប Liverpool និងគ្រូបង្វឹករបស់លោកគឺលោក Juergen Kloppបាននិយាយថា យើងមិនអាចបង្ខំ Salah ឲ្យចូលរួមជាមួយយើងបានទេ ពីព្រោះបទបញ្ជារបស់ FIFA មិនបង្ខំឲ្យលោកចូលរួមទេ។
ការប្រកួតកីឡាអូឡាំពិកគឺសម្រាប់ក្រុមអាយុក្រោម ២៣ ឆ្នាំប៉ុន្តែកីឡាករមានអាយុលើសពី៣នាក់ត្រូវបានអនុញ្ញាតនៅក្នុងក្រុមនីមួយៗ។ FIFA បានទទួលស្គាល់ជាយូរមកហើយថា ក្លិបមិនមានកាតព្វកិច្ចដោះលែងកីឡាករមានអាយុច្រើនពេកសម្រាប់ព្រឹត្តិការណ៍កីឡានេះទេ។
Salah គឺជាផ្នែកមួយនៃក្រុមហង្សក្រហម Liverpool ដែលបានឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុនហើយ ឥឡូវនេះពួកគេគឺជាក្រុមនាំមុខគេនៅ Premier League ជាមួយអេហ្ស៊ីបក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេចំនួន ១៤ គ្រាប់៕ ដោយ៖លី ភីលីព