ភ្នំពេញ៖ នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះវគ្គបណ្តបណ្តាលអាជ្ញាកណ្តាល និងគណៈកម្មាការថ្នាក់ជាតិ២០១៩ បានបញ្ចប់ដោយជោគជ័យ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គលេខាធិការដ្ឋានសហព័ន្ធក្នុងហពុកីឡដ្ឋានជាតិរៀបចំពីសហព័ន្ធកីឡាវាយកូនបាល់ក្រោមឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា២០១៩។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធបានប្រាប់ឲ្យដឹងថា ក្រោយឆ្លងកាត់សិក្សាវគ្គខាងលើកនេះ យើងសំឡឹងឃើញថា សិក្ខាកាមទាំងអស់ទទួលលទ្ធផលល្អចំនួន ៧០ ភាគរយ ដូច្នេះពួកគេអាចក្លាយជាគណៈកម្មាការដើម្បីត្រៀមការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

លោកបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ មកពី៤រាជធានី ខេត្ត-ក្រុងរួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តសៀមរាប បង្រៀនដោយគ្រូ២នាក់មកពីប្រទេសពីអ៊ីរ៉ង លោក Adel Borghei និងគ្រូម្នាក់ទៀតជនជាតិម៉ាឡេស៊ី គឺលោក Razmee Rawi ៕ ដោយ៖លី ភីលីព


