ភ្នំពេញ៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡាបានបើកកិច្ចប្រជុំ និងស្តាប់ការណែនាំត្រៀមខ្លួនពិធីពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែននាថ្ងៃទី៤ មេសាខាងមុខនេះ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡាបានរាយការណ៍ក្នុងអង្គប្រជុំថា សមាភាពចូលរួមក្នុងកម្មពិធីពិសារអាហារសាមគ្គី ក្នុងមហាគ្រួសារកីឡាដែលប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០រួមមានក្រសួងអប់រំ NOCC CAMSOC គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិក ណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក ព្រឹទ្ធាចារ្យកីឡា មន្រ្តីព័ត៌មានកីឡា សហភាពកីលានគរបាលជាតិ ក្រុមប្រឹក្សាកីឡាខ.ម .ភ សហព័ន្ធកីឡាជាតិ៥៣ សរុបទំាំងអស់៤៣៥០នាក់។
លោក សុខ សប្បាយណា បានមានប្រសាសន៍ថា សូមអំពាវនាវដល់អង្គភាពជាប់ព័ន្ធពាក់ទាំងអស់ត្រូវគោពរឲ្យបានពេលវេលាបានល្អប្រសើរទំាងពេលចេញដំណើរ និងការចូលរួមក្នុងពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡា។ ហើយមនុស្សម្នាក់ត្រូវតែមានឈ្មោះតែមួយអង្គភាព មិនអាចឲ្យមានឈ្មោះ ២ ឬ៣តាមចិត្តខ្លួនឯងឡើយ។ ដោយ៖លី ភីលីព