កីឡា

អត្តពលិក យ៉ាត្លុងកម្ពុជា ៥រូបចេញទៅចូលរួម ការប្រកួតកីឡាទ្រីយ៉ាត្លុង Asian Cup នៅថៃ

ភ្នំពេញ៖សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ត្រៀមបញ្ជូនក្រុមជម្រើសជាតិថ្នាលកម្ពុជានឹងចូលរួម ការប្រកួតកីឡាទ្រីយ៉ាត្លុង Asian Cup នៅខេត្ត Rayong ប្រទេសថៃដែលនឹងព្រឹត្តិថ្ងៃទី ២១-២៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោកងិន សុខបញ្ញា អគ្គលេខាធិការនៃ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាននិយាយថា ការប្រកួត កីឡាទ្រីយ៉ាត្លុង Asian Cup នៅប្រទេសថៃ ចំនួន៧រូបរួមមាន លោក ចេង ចាន់ដារ៉ា ប្រតិភូ លោក អៀ តារា គ្រូបង្វិក កីឡាករ អ៊ួង លីម៉េង កីឡាករ សុខ សំណាង កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ កីឡាការិនី ហ៊ោ ធីតា កីឡាការិនី ផល ស្រីភួង ការិនី ។

លោកបានបន្តថា ការប្រកួតខាងលើ មានប្រទេសចូលរួមជាង ១០ប្រទេស ហើយកាលឆ្នាំ២០១៩ កម្ពុជាជាប់ចំណាត់ថ្នាក់កីឡាករថ្នាល ល្អរបស់យើងមាន ១រូប ទទួលបានចំណាត់លេខ៤ ។ សម្រាប់ការប្រកួតភាគីថៃជួយ ស្នាក់នៅហូបចុក ចំណែកក្រសួងប្រាក់ហោប៉ៅ រីឯសាហ៊ុយសហព័ន្ធ ជាអ្នកទទួលបន្ទុក៕ ដោយ៖លី ភីលីព

Most Popular

To Top