ថ្ងៃនេះ The Sunsport បានធ្វើការចេញផ្សាយមួយដោយអះអាងយ៉ាងច្បាស់ថាគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានជួបពិភាក្សាគ្នាដាច់ស្រឡះអស់ហើយ ជាមួយនឹងកីឡាករអ្នកចាំទីវ័យ២៥ឆ្នាំ Kepa ក្នុងរដូវវិស្សមកាលរដូវរងាកន្លងមកនេះ ចំពោះបញ្ហាអាប់អួរទាំងឡាយពីមុន។
ប្រភពដដែលនេះបានសរសេរថាក្នុងពេលដែលតោខៀវ Chelsea នឹងត្រូវប្រកួតប៉ះនឹងបិសាចក្រហម Man United នាយប់ថ្ងៃចន្ទនេះលោក Lampard បានបញ្ជាក់ប្រាប់ក្រុមការងាររបស់ខ្លួនថា ប្រតិកម្មចុងក្រោយរបស់អ្នកចាំទី Kepa មានភាពល្អប្រសើរហើយ ជាអ្វីដែលលោកចង់បានពី កីឡាកររូបនេះបំផុត។
នេះបានន័យថាការប្រកួយដ៏ធំយប់ថ្ងៃចន្ទនេះ ប្រាកដណាស់នឹងអាចមានវត្តមានរបស់កីឡាករអ្នកចាំទីរូបនេះឡើងវិញ ហើយក្នុងនោះក៏នឹងមានវត្តមានរបស់កីឡាករ របួសពីមុនដូចជា Christian Pulisic និង Loftus Cheek ដែលទើបតែបានចូលហ្វឹកហាត់វិញជាមួយនឹងឈុត ក្រោមអាយុ២៣ឆ្នាំហើយនោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី