ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត នៅក្នុងពិភពបាល់ទាត់ក្រោយពីការប្រកាសជាផ្លូវការ កាលពីយប់មិញដោយ UEFA ទៅលើការដាក់បម្រាមក្លឹបមមេឃខៀវ Man City ជាផ្លូវការមិនឲ្យមានសិទ្ធលេងក្នុងពានរង្វាន់ Champion League រយៈពេល២រដូវកាលជាប់គ្នានោះ។
ជាការឆ្លើយតបទោះបីជាយ៉ាងណាក្តី Man City បានបញ្ជាក់ថាគេនឹងធ្វើកាប្តឹងតវ៉ា ចំពោះការសម្រេចចិត្តមួយនេះ។ក្នុងនោះផងដែរយោងតាមការចេញផ្សាយរបស់ The Mirror នៅព្រឹកថ្ងៃសៅរ៍នេះបានសរសេរដែរថាគណកម្មការនៃក្របខណ្ឌ Primier League របស់អង់គ្លេសក៏នឹងធ្វើការងារស្រាវជ្រាវមួយ បន្ថែមពីលើផងដែរចំពោះករណីនេះ។
គួរបញ្ជាក់ថាបម្រាមនេះនឹងចូលជាធរមានចាប់ពី Champion League រដូវកាលក្រោយដែលទោះបីជា Man City លើកពានអង់គ្លេសឬ Top4 ឬលើកពាន Europa League ក៏ដោយក៏ក្លឹបនេះនឹងមិនមានសិទ្ធក្នុងការប្រកួតនេះ ជាប់គ្នា២រដូវកាលដែរហើយនឹងទទួលរងជាប្រាក់ពិន័យដល់ទៅ ២៤,៩លានផោនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី