កីឡា

Hakim ជាក្មេងញៀនថ្នាំ និងស្រាកាលពីអាយុ១០ឆ្នាំ គ្រាដែលឪពុកបាត់បង់ជីវិត

កីឡាករវ័យចំណូលថ្មីរបស់ក្លឹប តោខៀវ Chelsea កីឡាករ Hakim Ziyech ដែលមានតម្លៃខ្លួនជាង៣៣លានផោននោះ ត្រូវបានគេចាត់ទុកថាជា កីឡាករឆ្នើមម្នាក់នៅក្នុងពិភព បាល់ទាតផងដែរក្រោយជួយឲ្យ Ajax លើកពានហូឡង់ជាច្រើនសម័យ នឹងជួយឲ្យក្លឹបឡើងទៅដល់វគ្គ១ភាគ៤នៃ Champion League កាលពីរដូវកាលមុនផង។

ប៉ុន្តែមានរឿងគួរឲ្យភ្ញាក់ផ្អើលខ្លះអំពីកីឡាកររូបនេះ មុនពេលដែលរួបគេបានទទួល ភាពល្បីល្បាញក្នុងពិភពបាល់ទាត់បែបនេះ ដែលគ្រប់គ្នាមិនអាចដឹងនោះ គឺថា Hakim ធ្លាប់ធ្លាក់ខ្លួនចូលទៅក្នុងផ្លូវអាក្រក់ដែលសង្គមមិនចូល ចិត្តដូចជាការញៀនស្រា និងថ្នាំញៀនទៀតផង។

រឿងរ៉ាវនេះត្រូវបានកាសែតអង់គ្លេស The Sun បានចេញផ្សាយហើយបញ្ជាក់ យ៉ាងច្បាស់ថាវាបានកើតឡើងនៅពេលដែល Hakim មានវ័យទើបតែ១០ឆ្នាំប៉ុណ្ណោះ គឺជាគ្រាដែលឪពុកបង្កើតរបស់គេបានបាតបង់ជីវិត។ ក្នុងនាមជាកូនពៅក្នុងចំណោម កូនទាំង៩ក្នុងគ្រួសារទោះបីជាយ៉ាងណាក្តីHakimស្រឡាញ់ បាល់ទាត់ខ្លាំងណាស់ទើប ធ្វើឲ្យគេអាចវិលត្រឡប់ មកជាក្មេងធម្មតាវិញបាននោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top