យើងបានដឹងហើយថាក្លឹបមេឃខៀវ Man City នឹងអស់សិទ្ធចាប់ពីរដូវកាលក្រោយនេះ ហើយក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ Champion League ជាប់គ្នាដល់ទី២រដូវកាលដោយសារតែ UEFA បានរកឃើញថាក្លឹបនេះ បានធ្វើខុសទៅនឹងច្បាប់ស្តីពីការប្រើប្រាស់ហិរញ្ញវត្ថុ ដោយត្រឹមត្រូវនិងយុត្តិធម៍នោះ។
យោងតាមការអះអាងរបស់មេធាវី សម្រាប់គាំទ្រដល់កីឡាករទាំងអស់ របស់ក្លឹបព្រមទាំងគ្រូបង្វឹកផងគឺលោក John Mehrzad បានបញ្ជាក់ថាផ្នែកទៅលើកុងត្រារបស់ពួកគេ ជាមូលដ្ឋានមានន័យថា ពួកគេអាចចាកចេញពីក្លឹបមុនកុងត្រា ដោយមិនទទួលបានអ្វីទាំងអស់ឬខុសច្បាប់ណាមួយឡើយ លុះត្រាណាតែក្លឹបយល់ព្រមផ្តល់កុងត្រាថ្មី ដែលពួកគេអាចទទួលបានប្រាក់កម្រៃ កាន់តែច្រើនជាងមុន ។
ក្នុងនោះផងដែរកីឡាករទាំងអស់របស់ក្លឹប គឺអាចមានសិទ្ធប្តឹងទៅក្លឹបថា បានធ្វើសកម្មភាពដែលនាំឲ្យពួកគេបាត់បង់លទ្ធភាព ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ Champion League ក្នុងរយៈពេលដល់ទៅ២រដូវកាលប៉ុន្តែ FIFA នឹងលើកទឹកចិត្តឲ្យក្រុមកីឡាករទាំងអស់ គួរត្រឹមតែដើរចេញពីក្លឹបប៉ុណ្ណោះ ទៅបានហើយជាជាងការប្តឹងផ្តល់គ្នា ៕
ប្រែសម្រួល៖ស៊ុនលី