ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្លាយជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជា ខណៈសហព័ន្ធបានបន្ថែមអនុប្រធាន២រូបទៀតអាណត្តិថ្មីទី៦ ឆ្នាំ២០១២-២០២៤ដដែលក្រោយពីសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជាធ្វើមហាបាតបញ្ចប់អាណត្តិទី៥ និងបន្ត នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

សម្រាប់សមាជិកប្រតិបត្តិថ្មីមានចំនួន២១រូបរួមមាន៖ លោក កែវ រ៉េមី ក្លាយជាប្រធាន លោកជិន ម៉ាលីន លោក ផាន់ វណ្ណរ័ត្ន លោក សុខ ប៊ុនថា លោក ជេត ជាលី លោក លឹម រតនៈ លោក ឈួន ចាន់ថន ជាអនុប្រធាន លោក បួនហ៊ីង សធីយ៉ា អគ្គលេខាធិការ លោក អ៊ូ រតនា លោក អ៊ុ ណារិន លោក ហ៊ឹម រីដា លោក កៅ មករា លោក ស៊ឹម សានត្រាណ អគ្គលេខាធិការរង លោក នូស្ថា សត្យា អគ្គហិរញឹក លោក ណយ សុវណ្ណរិត អគ្គហិរញឹករង និងសមាជិកចំនួន៦រូបទៀត។

នាពេលបច្ចុប្បន្នសហព័ន្ធមានក្លិបជា សមាជិកចំនួន២៥ នៅតាមបណ្តាលខេត្តមួយចំនួនក្នុងនោះ សិស្សគុនប្រហែល១០០០នាក់ ។ សព្វថ្ងៃសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជាទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡាចំនួន៨០លានរៀល ៕ ដោយ៖លី ភីលីព




