បុរាណ៖ ល្បែងក្តារមរណៈសម័យអេហ្ស៊ីបបុរាណ ដែលលេងនៃរបៀបស្រដៀងនឹងលោក Ludo សម័យទំនើបត្រូវបានប្រើ ដើម្បីឃុំជាមួយមនុស្ស ដែលបានស្លាប់កាលពី៣៥០០ឆ្នាំមុន បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ល្បែង ឬអេណែតត្រូវបានគេលេងនៅគ្រប់កម្រិត នៃសង្គមអេហ្ស៊ីបបុរាណ ដែលបានបង្ហាញវត្តមាន របស់វាកាលពី ៥០០០ ឆ្នាំមុនរហូតទាល់តែវាលែងមានប្រជាប្រិយភាព ប្រហែលជា ២,៥០០ ឆ្នាំក្រោយមក ។ ទោះយ៉ាងណាប្រហែលជា ៧០០ ឆ្នាំក្រោយ វាត្រូវបានគេលេងដំបូង បានយកមកជាសមាសធាតុខាងវិញ្ញាណ ដោយមានអត្ថបទពីបុរាណនិយាយថា វាត្រូវបានគេជឿថាអាចផ្តល់នូវការភ្ជាប់ ទៅនឹងជីវិតក្រោយស្លាប់ ។

អ្នកជំនាញជឿជាក់ថា លោកបានរកឃើញក្តារបន្ទះពីពាក់កណ្តាលនៃការផ្លាស់ប្តូរនេះ អាចជាពេលវេលាមួយនៃល្បែងដំបូង បង្ហាញពីដំណើរនៃព្រលឹងទៅឋានសួគ៌។
ដោយផ្អែកលើបំណែកនៃអត្ថបទបុរាណ អ្នកបុរាណវិទូគិតថា សេណេតទំនងជាល្បែងសម្រាប់អ្នកលេង២នាក់ ហើយម្នាក់ៗមានកូនអុក ៥ ដែលរំកិលជុំវិញក្តារបង្ហាញពីក្រឡាចត្រង្គមានទំហំ ១០ ការ៉េ៣ជាន់។
អ្នកលេងទំនងជាបោះទម្រង់បែបបទនៃល្បែងឡុកឡាក់ ដើម្បីមើលថា តើពួកគេអាចចាប់កូនអុកនីមួយៗ បានឆ្ងាយប៉ុណ្ណា ដោយអ្នកដំបូងត្រូវដើរបំណែកទាំង៥ទៅទីបញ្ចប់ជាអ្នកឈ្នះ។

កូនអុកនីមួយៗ នឹងធ្វើចលនាទៅមុខតាមជួរខាងលើត្រឡប់ក្រោយចុះក្រោមជួរដេកកណ្តាល រួចបន្តទៅស្តាំឆ្លងកាត់ជួរខាងក្រោមដោយបញ្ចប់ នៅចម្ងាយ៣០ការ៉េចុងក្រោយ នៅជ្រុងខាងស្តាំនៃក្រឡាចត្រង្គ ។

រាងការ៉េ៤ដែលមានលក្ខណៈពិសេសមាននិមិត្តសញ្ញាប្រហែលជាមានសារសំខាន់ពិសេស វាត្រូវបានគេគិតថាទាំងនេះប្រហែលជាស្មើរនឹង“ ខកខានវេន” ឬ“ ចូលគុក” នៅក្នុងល្បែងក្តារសម័យទំនើប៕ ដោយ៖លី ភីលីព
