មន្រ្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ជ្រើសរើសក្រុមកីឡាករ-ក្រុមកីឡារិនីជើងខ្លាំង កម្រិតបឋមសិក្សាចំនួន៦ប្រភេទកីឡា បន្ទាប់ពីធ្វើការប្រកួតកីឡាកម្រិតបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០១៩-២០២០ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត។
ក្នុងឳកាសពិធីបិទការប្រកួតកីឡាកម្រិតបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ចេង សំអ៊ុល ប្រធានមន្រ្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលតំណាងឲ្យលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ។
លោក ពៅ វណ្ណ ប្រធានការិយាល័យមន្រ្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបាននិយាយថា សម្រាប់ការប្រកួតខាងលើនេះមាន៤ប្រភេទគឺកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ និងកីឡាអត្តពលកម្ម ចំណែកកីឡាតេក្វាន់WT និងតេក្វាន់ITFយើងនឹងធ្វើការប្រកួតនាពេលក្រោយ ដើម្បីត្រៀមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី ១ ឆ្នាំ២០២០នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ២៥ ខែមីនាដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២០ ដែលមាន ៨ ប្រភេទកីឡារួមមានកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។
បញ្ជាក់៖ទីលានយើងបានជ្រើសរើសទីលានចំនួន៥ក្នុងនោះ មានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យបឹងកេងកង និងវិទ្យាល័យបាក់ទូក។ ដោយ៖លី ភីលីព