ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងឱកាស ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំ២០១៩-២០២០លើក៤ប្រភេទកីឡានៅវិទ្យាល័យឥន្ទ្រទេវី ដើម្បីចម្រាញ់រកក្រុមកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ទូទំាងប្រទេសនាមីនាខាងមុខនេះ។
លោក ម៉ក ច័ន្ទរិទ្ធិ៍ អនុប្រធានការិយាល័យអប់រំកាយ និងកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះដោយមានសមគមកីឡាខណ្ឌទំាង១៤ និងសាលាឯកជនមួយនៅទូទំាងរាជធានីភ្នំពេញលើក ៤ ប្រភេទកីឡាដូចជាកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៥៩៤នាក់ ក្នុងនោះមានកីឡាការិនី២២២នាក់ ។
លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំស្តីពីការអភិវឌ្ឍន៍ និង កីឡាដែលជាយុទ្ធសាស្រ្តក្នុងការធ្វើកំណែទម្រង់វិស័យអប់រំកាយ នៃវិស័យអប់រំកាយនិងកីឡាលើពិភពលោក និងក្នុងតំបន់ដើម្បីឆ្លើយតបការកស្វាងធនធានមនុស្ស ប្រកប ដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយរបស់សម្តេចអគ្គមហាហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយើងពិនិត្យវិស័យអប់រំកាយ និងកិឡាមានការរីក ចម្រើនទាំងធនធាន និងហេដ្ឋារចនាសម្ព័ន្ធជាពិសេសការសម្រេចចិត្តកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតភាព និងកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល។
លោកបានបន្តថា ជោគជ័យនៃការប្រកួតនាពេលនេះវាជាកម្លាំងកីឡាការិនីត្រូវយកចិត្តខិតខំប្រឹងប្រែងទាំងកម្លាំងកម្លាំងហ្វឹកហាត់ និងស្វែងយល់នៃការប្រកួតបន្ថែមដែលជាកត្តានាំមកនូវការលូតលាស់អាចក្លាយខ្លួនកីឡាករ-កីឡាការិនីអាជីពជាតិនាពេលអនាគត។
កីឡាករ-កីឡាការិនីជាក្រុមតំណាងឲ្យរាជធានីភ្នំពេញដូច្នេះត្រូវបន្តហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចូលរួមជ្រើសរើសជើងឯកថ្នាក់ដែលនឹងប្រព្រឹត្តថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០ នៅរាជធានី៕ ដោយ៖លី ភីលីព