កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃពុធនេះ បានឲ្យដឹងថាក្លឹបប្រេស៊ីល Santos នៅតែបន្តធ្វើការទាមទារលុយ ប្រមាណជា ៣,៧៥ លានផោនដែលក្លឹប Barcelona បានជំពាក់ខ្លួននៅឡើយ កាលពីគ្រាដែលកំពូលកីឡាករ Neymar បានផ្ទេរមកអេស្បាញ ៧ឆ្នាំមុន។
កីឡាករប្រេស៊ីលរូបនេះ បានសម្រេចក្តីសុបិន្តរបស់ខ្លួនក្នុងការ ផ្ទេរមកកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០១៣ ប៉ុន្តែជឿជាក់ថា ទឹកលុយប្រមាណ ជាជិត៤លានផោននេះនៅតែមិនទាន់បានដោះស្រាយនៅឡើយរវាង ក្លឹបទាំងពីរ។
តាមពិតទឹកប្រាក់នេះគឺត្រូវបាន កើតឡើងនៅក្រោយពេលដែលក្លឹប Barcelona មិនអាចទាន់បានធ្វើរឿង មួយនៅឡើយ ចំពោះ Santos។ ការផ្ទេរមកអេស្បាញក្លឹប Barcelona សន្យាថា នឹងធ្វើការប្រកួតមិត្តភាពចំនួន២ លើកនៅទឹកដី Santos និងទឹកដី Barcelona ប៉ុន្តែដោយសារតែ Neymar បានផ្ទេរទៅ PSG ដូចនេះការប្រកួតទី២ នៅអេស្បាញមិន អាចធ្វើបាន ឡើយ៕
ប្រែសម្រួល៖ស៊ុនលី