ភ្នំពេញ៖ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានសហព័ន្ធជាតិកីឡាហែលទឹកកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ បានដឹកនាំសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹកបានចុះត្រួតពិនិត្យ អាងហែលទឹក ស្រុកកោះធំ ខេត្តកណ្តាលក្រោយពីការកែសម្រួល បច្ចេកទេសម្តង់ទៀត ក្រោយពីគ្រោងបញ្ចប់ជាផ្លូវការហើយ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានត្រួតពិនិត្យអាងហែលទឹក ស្រុកកោះធំដោយមានការអមដំណើរ ជាមួយមន្រ្តីសហព័ន្ធ និងមន្រ្តីក្រសួងសាធារណការ។ ហើយការសាងសងបានបញ្ចប់ជាផ្លូវការហើយទៅ តាមស្តងដារអាងហែលទឹកកម្រិតអន្តរជាតតូច។ អាងហែលទឹកនេះទៅតាមស្តងដារ បច្ចេកទេស និងទំហំមានទទឹង២០ម៉ែត្រ បណ្តោយ២៥ម៉ែត្រតាមខ្នាត យើងអាចរៀបការប្រកួតអន្តរជាតិ ខ្នាតតូច និងសម្រាប់ការហ្វឹកហាត់ផងចំពោះ កីឡាករ-កីឡាការិនីហែលទឹក ស្រុកកោះធំ ខេត្តកណ្តាលក្នុងការត្រៀមការប្រកួតកីឡាជាតិលើកទី៣ ប្រព្រឹត្តិចាប់ថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០។
លោកបានបន្តថា អាងហែលទឹកនេះមានបន្ទប់ទឹក សម្រាប់កីឡាករ-កីឡាការិនី ហែលទឹកប្រើប្រាស់ ការិយាល័យ ធ្វើការរបស់មន្ត្រី បន្ទប់បច្ចេកទេស (ប្រើប្រាស់សម្រាប់ បញ្ជាការប្រកួត) និងទីលានអង្គុយទស្សនាដែលមាន ដំបូលការប្រកួត។
ចំពោះអាងហែលទឹកនេះស្ថិត នៅក្នុងបរិវេណកីឡដ្ឋានស្រុក កោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល គ្រោងចំណាយថវិកា អស់សរុបប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ សិស្សានុសិស្ស ក៏ដូចជាកីឡាករហែល ទឹកអាចហ្វឹកហាត់កីឡាដើម្បីសុខភាព និងត្រៀមចូលរួមប្រកួត កីឡាស៊ីហ្គេម ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕ ដោយ៖លី ភីលីព











