កីឡាករខ្សែការពារអង់គ្លេស Chris Smalling ត្រូវបានកាសែតអង់គ្លេស ចេញផ្សាយថាបានបាត់បង់សំណព្វចិត្តរបស់ខ្លួន ម្នាក់ដែលមានឈ្មោះថា Miley នៅឯផ្ទះមួយកន្លែង របស់ខ្លួននៅទីក្រុងរ៉ូម។ កីឡាករខ្សែការពារ វ័យ៣០ឆ្នាំរូបនេះបានដាក់ ការសង្ស័យថាការស្លាប់ របស់សត្វឆ្កែរបស់ខ្លួននេះគឺ ដោយសារការបំពុល។
មិនត្រឹមតែប៉ុណ្ណោះមកដល់ពេលនេះ ប្រពន្ធរបស់កីឡាករ Smalling គឺនាងSam Cooke កំពុងតែព្យាយាមដាក់ពាក្យប្តឹង និងស្វែងរកជនងសង្ស័យ ក្នុងករណីនេះផងដែរ។ក្រៅតែពី Miley ដែលជាសុនខសំណព្វចិត្តនោះ ក៏មានសុនខចំនួន៣ ក្បាលទៀតដែលកំពុងរស់នៅជាមួយនឹង Smalling នោះកំពុងឈឺដោយសារការបំពុល លើកនេះដែរ។
តាមការបញ្ជាក់ ដំបូងរបស់កីឡាករនិង នាងជាប្រពន្ធដែលកំពុងទួញ សោកខ្លាំងនោះបានបញ្ជាក់ថា សត្វសនុខទាំង៣ក្បាលនេះ បាននាំគ្នាស៊ីអាហារបំពុល កណ្តុរដែល ត្រូវបានគេជឿជាក់ត្រូវបានដាក់នៅរាយប៉ាយ ក្នុងទីធ្លាជុំវិញ ផ្ទះរបស់ពួកគេ៕
ប្រែសម្រួល៖ស៊ុនលី
