កាសែតអង់គ្លេស នៅថ្ងៃសៅរ៍ បានសរសេរថា កីឡាករខ្សែប្រយុទ្ធឡើងជើងCallum Wilson កំពុងបន្តជំនឿចិត្ត របស់ខ្លួននៅឡើយ សម្រាប់រដូវកាលនេះជូនក្លឹបជាពិសេសឧិកាស ក្នុងការបង្ហាញ ខ្លួនឲ្យជម្រើសជាតិ អង់គ្លេសដូច ទៅនឹងក្តីសុបិន្តរបស់ខ្លួន។Willson នឹងសល់រយៈពេល១២ ប្រកួតទៀត ដើម្បីបង្ហាញ សមត្ថភាពថារូបគេអាចនឹងមានឈ្មោះនៅក្នុងបញ្ជីជម្រើសអង់គ្លេសក្រោមការ ដឹកនាំរបស់លោក Southgate។
តាមពិតទំរង់លេងរបស់ Wilson សម្រាប់ក្លឹប Bournemouth ពិតជាល្អណាស់ប៉ុន្តែរយៈពេលចុងក្រោយនេះហាក់បីដូចជា ស្ងាត់ទៅវិញក្នុងការរកគ្រាប់បាល់ ជូនក្លឹបហេតុដូចនេះ មុនទៅដល់ការសម្រេចចិត្តចុងក្រោយ មុនព្រឹត្តិការណ៍ អ៊ឺរ៉ូឆ្នាំ២០២០នោះ កីឡាកររូបនេះនឹងនៅសល់ពេលវេលា១៨ខែទៀតដើម្បី បង្ហាញប្រាប់ដល់ គ្រូបង្វឹក អង់គ្លេសលោក Southgate។
គួរឲ្យដឹងដែរថាឧិកាសជាក់ស្តែង ពិតជានៅសល់ច្រើនខ្លាំង មែនទែនសម្រាប់ កីឡាកររូបនេះដោយសារតែខ្សែប្រយុទ្ធជួរមុខដូចជា Harry KaneនិងMarcus Rashford នោះសុទ្ធតែកំពុងបន្តព្យបាលរបួសរយៈពេលវែង ដូចគ្នានៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី