តូក្យូ៖មន្រ្តីអូឡាំពិកបានបញ្ជាក់ ជាថ្មីម្តងទៀតថា មិនមានផែនការលុបចោល ឬពន្យារពេលព្រឹត្តិការណ៍អូឡាំពិកតូក្យូ អ្នករៀបចំមូលដ្ឋាន បានពន្យារពេលវគ្គបណ្តុះបណ្តាល សម្រាប់អ្នកស្ម័គ្រចិត្ត យ៉ាងហោចណាស់២ខែ ដោយសារតែការផ្ទុះវីរុសថ្មីរាលដាល ពីប្រទេសចិនយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
ប្រជាជនប្រមាណ៨ ម៉ឺននាក់ត្រូវការជាចាំបាច់ នៅអូឡាំពិកដើម្បីផ្តល់ ការងារឥតគិតថ្លៃដែលIOC ហៅថា “ ការគាំទ្រដ៏សំខាន់ដើម្បីធានាបាននូវភាព ជោគជ័យ នៃការប្រកួត” ។ អ្នករៀបចំកម្មវិធីនៅទីក្រុងតូក្យូបាន និយាយថា ការពន្យារពេល វគ្គសិក្សា គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការ រីករាលដាល នៃការ ឆ្លងវីរុសថ្មីនេះ។
អ្នករៀបចំកម្មវិធីបាននិយាយនៅលើគេហទំព័រ របស់ពួកគេថា ការបណ្តុះបណ្តាលនឹង ត្រូវពន្យារពេលរហូតដល់ខែឧសភា ឬក្រោយមក។ មានមនុស្សជាង ២០០,០០០ នាក់បានដាក់ពាក្យសុំធ្វើជាអ្នកស្ម័គ្រចិត្តដោយមានប្រហែល មួយភាគបីមកពីប្រទេសជប៉ុន ព្រោះកីឡាអូឡាំពិកគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី៩ ខែសីហា ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ អ្នករៀបចំក្នុងស្រុក និងអង្គការសុខភាព ពិភពលោកបាននិយាយម្តងហើយម្តងទៀតថា មិនមានតម្រូវការក្នុងការដាក់ការ ប្រកួតនេះទេ។ វីរុសដែលត្រូវបានគេស្គាល់ឈ្មោះថា COVID-19 បានបណ្តាលឲ្យមាន មនុស្សស្លាប់ប្រហែលជាង ២២៥០ នាក់ចាប់តាំងពីវាបានកើតឡើង នៅក្នុងទីក្រុងវ៉ូហានរបស់ ប្រទេសចិនកាលពីចុងឆ្នាំមុន។
រហូតមកដល់ថ្ងៃសុក្រមាន មនុស្ស៣នាក់ បានស្លាប់ និងជាង ៧០០ ករណីដែលភាគច្រើនបានមកពីនាវាទេសចរណ៍ ដាច់ស្រយាលមួយ ដែលបានចូលចតនៅឆ្នេរ សមុទ្រតូក្យូ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេស ជប៉ុន៕ដោយ៖លី ភីលីព