កែប៖នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹត្តការណ៍ ការប្រកួតរត់ពាក់ កណ្តាលម៉ារ៉ាតុននៅខេត្តកែបលើកទី១ដែលមានកីឡាករ-កីឡាការិនីជាង១០០នាក់ ចូលរួមដែលមកពីបណ្តាល៨ប្រទេស ក្រោមការសហការ សហព័ន្ធអត្តពលកម្មស្ម័គ្រជាមួយ ក្រុមហ៊ុន (DELIGHT) ខេត្តកែបក្នុងគោលបំណង បំផុសវិស័យកីឡាអត្តពលកម្មចម្ងាយឆ្ងាយ របស់ខ្លួន។
លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា ការប្រកួតរត់ ពាក់កណ្តាលម៉ារ៉ាតុននៅខេត្តកែបលើកទី១មាន៨ប្រទេស ចូលរួម គឺកម្ពុជាបារាំង អាមេរិក ជប៉ុន ឈីលីជដើម ក្នុងកីឡាករ-កីឡាការិនីចូលរួម ច្រើនប្រទេសជប៉ុន។
សម្រាប់វិញ្ញាសារួមមានចម្ងាយ៥គីឡូម៉ែត្រ មានកីឡាចូលរួមចំនួន៧៥នាក់ ចម្ងាយ១០ គីឡូម៉ែត្រ មានកីឡាករចូលរួមចំនួន ៣៣នាក់ និងចម្ងាយ២១គីឡូម៉ែត្រ មានកីឡាករ ចូលរួមចំនួន ២៧នាក់ ។
លោកបានបន្តថា ការរៀបចំធ្វើឡើងដើម្បីបំផុស វិស័យកីឡាអត្តពលកម្មចម្ងាយ ឆ្ងាយ ហើយគ្រោងបង្កើតការប្រកួតកីឡារត់ពាក់កណ្តាល ម៉ារ៉ាតុនជ្រើសរើសជើងឯកថ្នាក់ ជាតិខេត្ត ព្រមទំាងបំផុសឲ្យបណ្តាលប្រទេសជាច្រើនបានស្គាល់ តំបន់ទេសចរធម្មជាតិ ខេតកែបរបស់កម្ពុជាផងដែរ៕ ដោយ៖លី ភីលីព





