ស៊ីដនី៖សហព័ន្ធកីឡាបាល់ទាត់ អាស៊ីបាននិយាយថា ការប្រកួតរបស់ ប្រទេសចិនក្នុងទឹកដី ដែលបានគ្រោងទុក ជាមួយប្រទេសកូរ៉េខាងត្បូងក្នុងវគ្គជម្រុះ ចុងក្រោយសម្រាប់ ការប្រកួតអូឡាំពិកទីក្រុងតូក្យូ នឹងត្រូវធ្វើឡើង នៅទីក្រុងស៊ីដនីវិញ ដោយសារតែមានការព្រួយបារម្ភអំពី វីរុសថ្មី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមបាល់ទាត់នារីចិនបាន បន្តស្ថិតនៅ ក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីការប្រកួតស្មើ ១-១ កាលពីសប្តាហ៍មុនជាមួយ ប្រទេសអូស្ត្រាលី មានន័យថា ប្រទេសចិននឹងប្រកួតជា មួយប្រទេសកូរ៉េខាងត្បូង នៅក្នុងការប្រកួត ២ប្រកួត។ ប្រទេសចិននិងកូរ៉េខាងត្បូងនឹងជួប គ្នាលើកដំបូងនៅយ៉ុងិនជិត ទីក្រុងសេអ៊ូលនៅថ្ងៃទី ៦ ខែមីនា និងការប្រកួតថ្ងៃទី១១ ខែមីនា នៅភាគខាងលិចស៊ីដនី។
ការប្រកួតជម្រុះ ២ លើករបស់ អូស្រ្តាលីនឹងក្រុមវៀតណាមនឹងប្រព្រឹត្ត ទៅតាមកាលបរិច្ឆេទដូចគ្នាដោយ ក្រុមម្ចាស់ផ្ទះរៀបចំ សម្រាប់កីឡដ្ឋាន McDonald Jones នៅ Newcastle ភាគខាងជើងទីក្រុងស៊ីដនី។ អ្នកឈ្នះនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងឈានទៅកាន់ការប្រកួតតូក្យូរួម ជាមួយម្ចាស់ផ្ទះជប៉ុន។
ការផ្ទុះឡើងនៃវីរុសថ្មីបាន ចាប់ផ្តើម នៅក្នុងប្រទេសចិនបានឆ្លងដល់មនុស្សជាង៧៦,០០០ នាក់នៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះជំងឺថា COVID-19 ដោយយោងទៅលើប្រភពដើមរបស់ វាកាលពីចុងឆ្នាំមុន និងមេរោគបង្កឲ្យមាន ជំងឺនេះឲ្យមនុស្សជាង ២២០០ នាក់បានស្លាប់៕ ដោយ៖លី ភីលីព



