ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ CNCបានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសធ្វើការសន្និសិទកាសែតនាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជាចំនួន៤រូប និង ថៃចំនួន៤រូបណាត់ជួបគ្នាលើសង្វៀនគុនខ្មែរ អធិរាជកម្លាំងរេដអានទម្ងន់ ៦៣,៥០ គីឡូក្រាមរបស់ស្ថានីយទូរទស្សន៍ CNC ដើម្បីប្រជែងយកខ្សែក្រវាត់ ពាន និងទឹកប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិក ។
ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូបមកពីក្លិបផ្សេងគ្នា និងអ្នកប្រដាល់ថៃ៤រូបដែលមកពីក្លិបផ្សេងគ្នាដែរ ។ នេះជាការប្រកួតដោយសន្សំពិន្ទុ ដែលនៅក្នុងវគ្គវិលជុំសន្សំពិន្ទុនោះ គឺអ្នកប្រដាល់កម្ពុជាជួបតែជាមួយអ្នកប្រដាល់ថៃប៉ុណ្ណោះ ដោយអ្នកប្រដាល់កម្ពុជាស្ថិតនៅពូល A និងអ្នកប្រដាល់ថៃស្ថិតនៅពូល B ។
ការប្រកួតបែបនេះមានន័យថាជាការប្រកួតសន្សំពិន្ទុរវាងពូល A និងពូលBនៅក្នុងជុំទី១។នៅជុំទី២ ដែលជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះគឺជ្រើសរើសយកតែអ្នកប្រដាល់៤រូបប៉ុណ្ណោះ ដែលមានពិន្ទុលើសគេទោះទាំង៤រូបនោះ ជាអ្នកប្រដាល់កម្ពុជាសុទ្ធ ឬថៃសុទ្ធ ឬចម្រុះគ្នាដោយ ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺអនុវត្តន៍តាមរូបមន្តចំណាត់ថ្នាក់លេខ២ ជួបជាមួយចំណាត់ថ្នាក់លេខ៣ និងចំណាត់ថ្នាល់លេខ ១ ជួបចំណាត់ថ្នាក់លេខ៤ សម្រាប់អ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ចំពោះអ្នកឈ្នះ ប្រជែងគ្នាដណ្ដើមជាម្ចាស់ខ្សែក្រវាត់ ។ អ្នកប្រដាល់កម្ពុជាទាំង៤រូបនោះមានពុយ វណ្ណៈក្លិប ឃ្លាំងមឿងកីឡា ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ឡុង សំណាង ក្លិបសាលវ័ន្ដកីឡា និង សួន ចាន់នី “សូត្រ ប៊ុនធី” ក្លិបបក្សីស្លាបដែក ។
ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញ អ្នកប្រដាល់Yorth Kosun .J.Thakvichhai អ្នកប្រដាល់ Phat Oudorn .Vor. Sunneun អ្នកប្រដាល់ Kolap Dam និងអ្នកប្រដាល់ Yorth Vandy Phatkasem ។ ដោយឡែកអ្នកប្រដាល់ដណ្តើមជើងឯកទទួលខ្សែក្រវាត់មួយ ពានមួយ អមទឹកប្រាក់៥០០០ដុល្លារជើងឯករង ពានមួយអមទឹកប្រាក់៣០០០ដុល្លារ ជាប់ចំណាតើថ្នាក់លេខ ពានមួយ អមទឹកប្រាក់១៥០០ដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ៤ ពានមួយ អមទឹកប្រាក់១០០០ដុល្លារ៕ ដោយ៖លី ភីលីព