កីឡា

Man United ទំនងជានឹង ត្រូវ សម្រេច ចិត្តលះបង់ De Gea ដើម្បីប្រមូលលុយ ទិញខ្សែ ប្រយុទ្ធថ្មីឲ្យបាន ៣នាក់ នេះមកវិញ

កាសែតអង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man United ទំនងជានឹងត្រូវលះបង់ កីឡាករអ្នកចាំទី David De Gea ចេញនៅរដូវក្តៅខាងមុខនេះ ដើម្បីអាចប្រមូលយកលុយ មួយចំនួនទិញយក កីឡាករថ្មីៗមកជួយក្លឹប។

ប្រភពដដែលបានអះអាងថាក្លឹបនឹងត្រៀម ខ្លួនរួចរាល់ស្តាប់រាល់ សំណើរទាំងឡាយសាជាថ្មី នៅពេលរដូវកាលដោះដូរកីឡាករនឹងមកដល់ក្រោយ ពេលបញ្ចប់រដូវកាលនេះ ដែលកន្លងមក យើងបានដឹងហើយថាទាំងក្លឹប Juventus និង Real Madrid សុទ្ធតែធ្លាប់ បានបង្ហាញបំណងពីការចង់ បានអ្នកចាំទីអេស្បាញរូបនេះ។

កីឡាករខ្សែប្រយុទ្ធ Jadon Sancho នៅតែបន្តមានព័ត៌មាន ក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford ដដែលអស់រយៈពេល ជាយូរមកហើយដែរខណៈ ដែលកីឡាករ ខ្សែប្រយុទ្ធជូរមុខ២រូប ផ្សេងទៀតដូចជា Jack GrealishនិងJames Maddisonផងក៏សុទ្ធតែត្រូវបានគេជឿជាក់ច្បាស់ថា នឹងរងចាំតែពេល វេលាល្អ មួយមកដល់ប៉ុណ្ណោះ៕

ប្រែសម្រួលៈស៊ុនលី

Most Popular

To Top