ភ្នំពេញ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក បណ្ឌិតថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សមាជិកប្រតិបត្តិ ទីប្រឹក្សានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងសហព័ន្ធកីឡាជាតិទាំងក្នុងអូឡាំពិកនិងមិនអូឡាំពិក បានអញ្ជើញចូលរួមពិធីបើកធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារមួយ ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះ ។
មហាសន្និបាតនេះក៏មានការចូលរួមពីគណៈ កម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិ ការស្ប៉េស្យាល់អូឡាំពិកកម្ពុជា ក្រុមប្រឹក្សាកីឡាកង យោធពលខេមរភូមិន្ទ អង្គភាពកីឡាក្រសួង មហាផ្ទៃ ។
លោក បណ្ឌិតថោង ខុន បានមាន ប្រសាសន៍ថា ឆ្នាំ២០១៩ជាឆ្នាំនៃ របត់កំណែទម្រង់នៃរបបគ្រប់គ្រងវិស័យកីឡាជាតិ និងសហព័ន្ធកីឡាជាតិ ។ អ្វីដែលដែលត្រូវជម្នះបាននូវឧប សគ្គទាំងឡាយ ដែលរាំងស្ទះដំណើរ ការវិវត្តន៍ នៃវិស័យកីឡា គឺមានតែការ រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងតាមគោលនយោបាយជាតិ ស្តីពីវិស័យអប់រំកាយនិងកី ឡា ពិសេសអនុវត្តអោយ បានតាមផែនការ មេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ ឆ្នាំ ២០២៣ ទើបបេសកកម្មរបស់យើង ឆ្ពោះទៅរកភាពជោគជ័យបាន ។
លោកបានបញ្ជាក់ថា ក្នុងការត្រៀមសម្រាប់ឆ្នាំ២០២៣ នេះ យើងក៏ត្រូវតាមដាននិងពិនិត្យមើលលើបញ្ហាខូវីត១៩ តើវាអាចប៉ះពាល់ដល់ការត្រៀម បម្រុងចំពោះដំណើរការត្រៀមរៀបចំ របស់យើងកម្រិតណាដែរ។
លោកប្រធានអូឡាំពិកបន្តថា យើងទាំងអស់គ្នាជា ខុសត្រូវលើជោគវាសនាកីឡាជាតិទៅថ្ងៃអនាគតពិសេសលើការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២ ៣ ។ អ្វីៗជាសមិទ្ធផលនេះ គឺជាសច្ចៈភាពប្រវត្តិ សាស្ត្រដែលយើងបានខិតខំប្រឹងប្រែង ធ្វើដោយឆន្ទះមោះមុតនិងមានមោទនភាពបំផុត ប៉ុន្តែយើងក៏ត្រូវស្វែងយល់ឲ្យជម្រៅលើបញ្ហា ប្រឈម ចំនុចខ្វះខាត និងឧបសគ្គនានា ដែលរាំងស្ទះដំណើរការកសាងគុណភាព សមត្ថភាព និងឧត្តមភាពកីឡាជាតិឆ្ពោះទៅជោគជ័យរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
ចាប់ពីពេលនេះតទៅ ត្រូវរួមគ្នាហ៊ាននិយាយការពិតនិងបកស្រាយអាថ៌កំបាំង នានាអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវអភិក្រមទាំង៥ របស់សម្ដេចតេ ជោនាយករដ្ឋមន្ត្រីនិង រាជរដ្ឋាភិបាលគឺងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាលនិងវះកាត់ដើម្បី ធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកីឡា។មហាសន្និបាតយើងពេលនេះ ត្រូវឆ្លុះបញ្ចាំងឱ្យឃើញ នូវឧបសគ្គពិនិត្យរោគជាច្រើននៅរាល់ទម្រង់នៃមេរោគជំងឺរ៉ាំរ៉ៃ ដើម្បីត្រៀមដាក់ថ្នាំព្យាបាលនិងវះកាត់។ ពិសេសយកចិត្តទុកដាក់ពង្រឹងសហព័ន្ធកីឡាជាតិ មន្ត្រីកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាអាទិភាពដើម្បីជំរុញប្រសិទ្ធភាពកីឡាផង និងជាក្តីសង្ឃឹមជោគជ័យ ស៊ីហ្គេមឆ្នាំ២០២៣ផង។
លោកថោង ខុន បញ្ជាក់ថា អ្វីៗទាំងអស់នេះអាចទទួលបាន ការរីកចម្រើនគឺពិតជាបានមកពីការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិ បាលក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាជាតិនិងបានការយកចិត្តទុកដាក់ក្នុងការជំរុញវិស័យកីឡាជាតិបានសហការយ៉ាងកក់ក្តៅនិងជិតស្និទ្ធ ស្មារតីកីឡាជាតិតែមួយ ជាមួយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឲ្យកីឡាកម្ពុជាកាន់តែរឹងមាំនិងមានមោទនភាពជាតិយ៉ាងខ្លាំង តាមរយៈព្រឹត្តិការណ៍កីឡាជាតិ ការប្រកួតកីឡាអាស៊ីជាដើម។
ជាទូទៅគ្រប់ចលនាកីឡាមានភាពផុលផុស និងមានការខិតខំប្រឹងប្រែងទាំងអស់គ្នា មានសាមគ្គីភាពផ្ទៃក្នុងបានល្អ យន្តការសម្រប សម្រួលត្រូវបាន ថ្នាក់ដឹកនាំចាត់ទុកជាអាទិភាព ក្នុងភាពជាដៃគូយុទ្ធសាស្រ្តការងារកីឡានិងការកសាងអភិវឌ្ឍន៍ វិស័យកីឡាជាតិតែមួយ។
ជាមួយនឹងការថ្លែងបើកមហាសន្និបាត របស់ប្រធានអូឡាំពិកនោះ អង្គមហាសន្និបាត បានពិនិត្យមើលរបាយការណ៍ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ដែ លបានបង្ហាញពីការត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍ជាតិនិងអន្តរ ជាតិ ព្រមទាំងពិភាក្សា ពីគម្រោងផែនការសហ ព័ន្ធកីឡាជាតិសម្រាប់ឆ្នាំ២០២៣ ពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ ៕