បរទេស៖ អតីតតារាបាល់ទាត់ គឺលោក David Beckham បានបង្ហើបពីអ្វី ដែលគាត់និយាយជាមួយមិត្តរបស់គាត់គឺព្រះអង្គម្ចាស់ Harry ។ បុរសអាយុ ៤៤ ឆ្នាំដែលថ្មីៗនេះបានក្លាយជាសហម្ចាស់ក្លឹបបាល់ទាត់អាមេរិច Inter Miami ត្រូវបានឈ្លេចសួរដោយ Online Entertainment អំពីការសម្រេចចិត្តរបស់ព្រះមហាក្សត្រក្នុង ការផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនិងកាណាដា។
Beckham ហាក់ដូចជា ស្ទាក់ស្ទើរក្នុងការផ្តល់ព័ត៌មាន លំអិតហើយបាននិយាយថា គាត់មិនបានពិភាក្សាអំពីបញ្ហានេះ ជាមួយព្រះអង្គម្ចាស់ Harryនោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹង អតីតកីឡាករក្រុម Manchester United និង Real Madrid បានប្រាប់ Entertainment Online ថា «ខ្ញុំមិនបាននិយាយជាមួយ ព្រះអង្គម្ចាស់ Harry អំពីការផ្លាស់ប្តូរកន្លែងរស់នៅរបស់គាត់ទេ។ យើងនិយាយក្នុងនាមជា មិត្តហើយនោះគឺជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ។ ខ្ញុំគិតថាគាត់រីករាយនឹងក្លាយជាឪពុកវ័យ ក្មេងជាលើកដំបូង ហើយនោះជាអ្វីដែលយើងតែងតែនិយាយ។ នៅពេលអ្នកជាឪពុកម្តាយ វាផ្លាស់ប្តូរអ្វីៗ គ្រប់យ៉ាងសម្រាប់អ្នក។ គាត់តែងតែសប្បាយចិត្ត»។
អតីតកីឡាករបាល់ទាត់រូបនេះបាននិយាយទៀតថា លោកពិតជាមានមោទនភាពដែលបានឃើញព្រះអង្គម្ចាស់ Harry “ធំឡើងជា បុគ្គលដែលមានសេរីភាពផ្ទាល់ខ្លួន” ។ Beckham ដែលបានធ្វើជាមិត្តនឹង ព្រះអង្គម្ចាស់ Harry ចាប់តាំងពីឆ្នាំ ២០១០ នៅពេលពួកគេបានជួបគ្នានៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយសមាគម បាល់ទាត់អង់គ្លេសបាននិយាយថាគាត់មិនបាននិយាយជាមួយព្រះអង្គម្ចាស់ហារីអំពី ការសម្រេច ចិត្តផ្លាស់ទៅសហរដ្ឋអាមេរិកនិងកាណាដានោះទេ ប៉ុន្តែបានកត់សម្គាល់ ថា លោកសប្បាយចិត្តដែលបានឃើញខ្សែរាជវង្សក្លាយជាមនុស្សធម្មតា “ឪពុកគ្រប់រូបចង់ក្លាយបាន” ៕ ប្រែសម្រួលៈ ណៃ តុលា