ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា និងអ្នកប្រដាល់ជើងខ្លាំង ឡុង បេនលឿន ក្លិបសាលវ័ន្ដកីឡាបានឆ្លងផុតវគ្គប្រកួតជម្រុះជុំទី២នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ដូចគ្នាធ្វើដំណើរឆ្ពោះទៅជុំទី៣បន្តទៀត ។
ពួកគេទាំង២រូបបានឡើងទៅប្រកួតជម្រុះបន្តនៅជុំទី៣ដែលនៅសល់ អ្នកប្រដាល់តែ៨រូបប៉ុណ្ណោះដែលនៅវគ្គទី៣នេះអ្នកឈ្នះនឹងបានឡើងទៅប្រកួតបន្តវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ ។ ឡុង បេនលឿនបាន ប្រកួតឈ្នះអ្នកប្រដាល់ជើងខ្លាំងជំនាន់ក្រោយ អេលីត ភក្ដី ក្លិបប៉ែនកាក់គុនខ្មែរដោយពិន្ទុ ។
ចំពោះស្ថានភាពនៃការប្រកួតពិតជាតឹងតែងមែន ដោយសារតែទាំងសងខាងសុទ្ធតែត្រូវកាឈ្នះដើម្បីឡើងទៅប្រកួតបន្តនៅជុំទី៣រូចគ្នា ទោះជាខិតខំយ៉ាងណា ក៏បន្ទាប់ពីប្រកួតចប់ទឹកទី៣ឡុង បេនលឿនបានក្លាយជាម្ចាស់ កៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី៣
ចំណែក ពុយ វណ្ណៈវិញ បានប្រកួតឈ្នះអ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកដោយពិន្ទុ សម្រាប់អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែជាអ្នកខ្លាំងដូចគ្នា មិនតែប៉ុណ្ណោះខេវិនខ្ពស់ជាងវណ្ណៈទៀតផង ។
ខេវិនជាអ្នកប្រដាល់ដែលតែងតែប្រើជង្គង់ និង កែងវាយប្រហារគូប្រកួតតែគេមិនសូវមានភាពវាងវៃប៉ុន្មានឡើយព្រោះគេប្រើតែស្នៀតដដែលៗទោះបីស្នៀតនោះមិនអាចស៊ីគូប្រកួតបានក៏ដោយ ។
វណ្ណៈនឹងផ្លាស់ប្ដូរឥរិយាបទវ៉ៃភ្លាមៗប្រសិនបើស្នៀតដែលគេ កំពុងប្រើនេះមិនអាចឆ្លងផុតប្រព័ន្ធការពាររបស់គូប្រកួតមិនតែប៉ុណ្ណោះ វណ្ណៈគេចល័តចេញ ពីការវាយប្រហារ របស់គូប្រកួតបានលឿន និងវ៉ៃសងវិញបានរហ័ស ទោះបីយ៉ាងណា ក៏ការប្រកួតនេះស្ថិតក្នុងស្ថានភាពតឹងតែងគ្រាន់បើ៕