ភ្នំពេញ៖សមាគមន៍តេក្វាន់ ដូរាជធានីភ្នំពេញបានបិទសិក្ខាសាលារយៈពេល១ថ្ងៃគឺថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ដោយមានសិក្ខាកាម ចូលរួមចំនួន២៤រូប នេះជាសិក្ខាសាលាស្ដីពីគរុកោសល្យ កិច្ចតែងការ និងមេគុន អញ្ជើញចូលរួម ពីសំណាក់លោក ជ័យ ចាប ប្រធានសមាគមន៍ តេក្វាន់ដូ នៅក្លឹបកីឡាតេក្វាន់ដូ ក្នុងបរិវេន វិទ្យាល័យបឹងត្របែក រាធានីភ្នំពេញ ។
លោក សំ សុខយី ដែលជាអគ្គលេខាធិការ សមាគមតេក្វាន់ដូWT (World Taekwondo) រាជធានីភ្នំពេញបានឲ្យដឹងថាសិក្ខាសាលានេះធ្វើឡើង ដើម្បីពង្រឹងក្បាច់គុនតេក្វាន់ដូ និងធ្វើឲ្យក្បាច់គុននេះកាន់តែមានសក្ដានុពល ឡើងបន្ថែមទៀត។សិក្ខាកាមដែលចូលរួម ចាប់ពីកម្រិតខ្សែក្រវាត់ខ្មៅ មួយដាន់ដល់៤ដាន់ដែលមកពី ក្លិបនានាក្នុងរាជធានីភ្នំពេញ និងក្លិបពាមជីកងក្នុង ខេត្តកំពង់ចាម ពួកគេគឺជា គ្រូជំនួយ គ្រូបង្គោល របស់ក្លិបនានា។
សូមបញ្ជាក់ថាតេក្វាន់ដូ WT ដែលជាមរតកក្បាច់គុនរបស់កូរេខាងត្បូងសព្វថ្ងៃនេះ មានមនុស្ស៩០លាននាក់ ក្នុងពិភពលោកកំពុងតែហ្វឹកហាត់ ។លើពិភពលោក នេះប្រទេស ចំនួន២០៥ប្រទេសដែលមាន ប្រជាជនហ្វឹកហាត់ក្បាច់គុននេះមិនតែប៉ុណ្ណោះ គេថែមទាងមាន សាលាក្បាច់គុននេះទៀតផង។ សម្រាប់កម្ពុជា ក៏កំពុងតែគិតគូរ បង្កើតឲ្យមានបរិញ្ញាប័ត្រ តេក្វាន់ដូទៀផង ហើយកម្ពុជាកំពុងតែមាន សក្ដានុពល លើប្រភេទកីលានេះទៀតផង។
លោក ជ័យ ចាប ដែលជាប្រធានសមាគមតេក្វាន់ដូ រាជធានីភ្នំពេញបានបន្ទាប់ពី សិក្ខាសាលានេះទៅ សិក្ខាកាមបានទទួល នូវពុទ្ធិបន្ថែមទៀត ។ជាអ្នកចេះក្បាច់គុនមិនត្រូវយកក្បាច់គុន ទៅធ្វើបាបមនុស្សស្លូតត្រង់នោះទេ គឺត្រូវមានគុណធម៌ និងសីលធម៌ជានិច្ច៕ដោយ៖លី ភីលីព
![](https://www.lookingtoday.com/wp-content/uploads/2020/03/photo_2020-03-02_12-59-10-1024x682.jpg)
![](https://www.lookingtoday.com/wp-content/uploads/2020/03/photo_2020-03-02_12-59-14-1024x682.jpg)
![](https://www.lookingtoday.com/wp-content/uploads/2020/03/photo_2020-03-02_12-59-15-1024x682.jpg)
![](https://www.lookingtoday.com/wp-content/uploads/2020/03/photo_2020-03-02_12-59-17-1024x682.jpg)
![](https://www.lookingtoday.com/wp-content/uploads/2020/03/photo_2020-03-02_12-59-19-1024x682.jpg)
![](https://www.lookingtoday.com/wp-content/uploads/2020/03/photo_2020-03-02_12-59-22-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)