កីឡា

ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈគ្រង តំណែងជើងឯក ពាន រង្វាន់មិត្តភាព អន្តរក្រសួង-ស្ថាប័ន ៣ជំនាន់

ភ្នំពេញ៖ទីបំផុតក្រុមក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនៅតែរក្សាម្ចាស់ ដំណែងជើងឯក ពានរង្វាន់មិត្តភាព យុវជនអន្តរក្រសួង-ស្ថាប័នលើកទី៧រដូវកាល ២០១៩-២០២០ ជាលើកទី៣របស់ខ្លួន កាលពីយប់ ចុងសប្តាហ៍កន្លងទៅនៅកីឡដ្ឋាន Premium Sport Club រាជធានីភ្នំពេញបន្ទាប់ពី បានយកឈ្នះលើក្រុមក្រសួងសុខាភិបាល ដោយលទ្ធផលបច្ចេកទេស ៥ទល់៣នៅ វគ្គផ្តាច់ព្រ័ត្រ។

ក្នុងឳកាសប្រគល់ពានរង្វាន់ និងបំពាក់មេដាយជូនដល់ ក្រុមជ័យលាភីដល់ក្រុមម្ចាស់ដំណែងជើងឯក ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន៣ជំនាន់ ដោយបានអញ្ជើញផ្តល់កិត្តិយសពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួត បាល់ទាត់ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងា ស្ថាប័នទទួលបានជោគជ័យខ្លាំង បន្ទាប់ពីមាន ការចូលរួមគាំទ្រកាន់តែច្រើនពីគ្រប់មជ្ឈដ្ឋាន។ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួង ស្ថាប័ន ពីមួយលើកទៅមួយលើកកាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំងដោយ មានក្រុមបាល់ទាត់តាមក្រសួងចូលរួមគាំទ្រយ៉ាងផុសផុលធ្វើឲ្យការប្រកួតមានភាពអធិកអធម ប្រកបដោយមិត្តភាពសាមគ្គីភាព និងការផ្សារភ្ជាប់ទំនាក់ទំ និងល្អពីស្ថានប័នមួយ ទៅស្ថានប័នមួយទៀត ពិសេសទៀតនោះ គឺមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះមានក្រុមហ៊ុន ដៃគូ និងថ្នាក់ដឹកនាំតាមបណ្តាក្រសួងទើបជំរុញឱ្យការប្រកួតចាប់ពីដំណើររហូត បញ្ចប់ គឺមានភាពរលូន និងជោគជ័យយ៉ាងត្រចះត្រចង់។

ដឹកនាំក្រុមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ហ៊ុន ម៉ានី ដែលបានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ននេះឡើង បើទោះបីព្រឹត្តិការណ៍នេះវាបានចូលរួមចំណែកសំខាន់ ក្នុងការផ្តល់ឱកាសឲ្យយុវជន តាមស្ថាប័នរដ្ឋបានផ្សារភ្ជាប់នូវមិត្តភាព សាមគ្គីភាព ដើម្បីរួមជាធ្លុងតែមួយ ឈានទៅអភិឌ្ឍប្រទេស ឲ្យឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Most Popular

To Top