អស់រយៈពេលជាច្រើនខែថ្ងៃហើយ ដែលកូរ៉ូណា បាននឹងកំពុងរីករាលដាល នៅតាមបណ្តាប្រទេសនានា លើលោក។ ជាលទ្ធផលព្រឹតិ្តការណ៍ជួបជុំគ្នាជាច្រើន ត្រូវបានលុបចោល ជាពិសេសការប្រកួតបាល់ទាត់ផង ដូចជានៅអ៊ីតាលីជាដើម។
មកដល់ពេលនេះ លីកកំពូលអង់គ្លេស Premier League ក៏ត្រូវបានគេជឿជាក់បានថា កំពុងត្រៀមខ្លួន ធ្វើដូចគ្នាបែបនេះផងដែរ ប៉ុន្តែក្នុងតំណាក់កាលដំបូងនេះ លីកកំពូលមួយនេះ បានដាក់បម្រាមថ្មីមួយ ក្នុងការហាមប្រាម ការចាប់ដៃគ្នា ក្នុងការប្រកួតនានា។
ជម្រើសចុងក្រោយ របស់លីកកំពូលអង់គ្លេសមួយនេះ គឺការដាក់ឲ្យមាន ការប្រកួតដោយបិទទ្វារកីឡាដ្ឋាន ប្រសិនបើស្ថានភាព នឹងមិនត្រឡប់មកល្អប្រសើរ ឡើងវិញនោះ។
គួរបញ្ជាក់ថាព្រឹត្តិការណ៍ ធំៗជាច្រើនទៀត ដែលត្រៀមនឹងបង្ហាញខ្លួន នាពេលខាងមុខ ក្នុងតំបន់អ៊ឺរ៉ូប ដូចជាការប្រកួត Champion League ជាដើម កំពុងស្ថិតនៅក្នុងភាពព្រួយបារម្ភខ្លាំង ហើយក្នុងនោះផងដែរ ព្រឹត្តិការណ៍កីឡាករអូឡាំពិក រដូវក្តៅ នៅទីក្រុងតូក្យូប្រទេសជប៉ុន ក៏សុទ្ធតែកំពុងក្លាយទៅជា ប្រធានបទដ៏សំខាន់ សម្រាប់ដោះស្រាយ៕
ប្រែសម្រួល៖Lee
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)