មកដល់ពេលនេះក្រោយពេលដែល ជំងឺរាតត្បាតកូរ៉ូណាកំពុងយាយីតំបន់ អ៊ឺរ៉ុប និងជាពិសេសអង់គ្លេសនោះគណកម្មការ បាល់ទាត់ អាជីពអង់គ្លេស Premier League កំពុងពិចារណាក្នុងការដាក់បម្រាមថ្មីមួយ សម្រាប់មនុស្សដែល មានវ័យចំណាស់ ជាង៧០ឆ្នាំ ក្នុងការចូលមកទស្សនាការប្រកួតទាំងឡាយ នាពេលខាងមុខ។
នៅថ្ងៃនេះក្រុមការងារ នឹងចាប់ផ្តើមធ្វើ ការប្រជុំពិភាក្សា ដើម្បីសម្រេចចិត្តការងារ នេះហើយបើសិនជាវានឹងអាចដូចទៅ នឹងការគ្រោងទុក មែននោះបុគ្គលសំខាន់ៗ នៅក្នុងវិស័យបាល់ទាត់ដូចជាគ្រូបង្វឹកក្លឹប Crystal Palace លោក Roy Hodgson និងលោកតា Sir Alex Ferguson ជាដើម នឹងអាចប៉ះពាល់មុនគេ។
គួរឲ្យដឹងដែរថា លីកអីតាលីកំពុងជួបប្រទះ បញ្ហាខ្លាំងជាងគេដោយសារតែ មានចំនួនអ្នកស្លាប់កើនឡើងខ្លាំង ហើយក្នុងនោះប្រកួតក្នុងលីក ទាំងអស់នឹងត្រូវបិទទ្វារ ប្រកួតមិនឲ្យមានអ្នកទស្សនាឡើយហើយជាពិសេស ការប្រកួតមិត្តភាព របស់ជម្រើសជាតិអ៊ីតាលី ជាមួយនឹងជម្រើសជាតិ៦ផ្សេងទៀត ក៏ត្រូវបាន លប់ចោលហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី