កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃពុធ ទី១១ ខែមីនានេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងចាត់ចែងការងារ ក្នុងការដាក់សំណើ សុំទិញកីឡាករខ្សែការពារម្នាក់សាជាថ្មី ក្រោយបរាជ័យម្តងហើយ។
កីឡាករ Layvin Kurzawa ត្រូវបានក្លឹបកាំភ្លើងធំ Arsenal ដាក់សំណើរសុំទិញម្តងហើយ កាលពីខែមករា ប៉ុន្តែត្រូវបានបរាជ័យទាំង ដែលJuventus ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ។ កីឡាករខ្សែការពារវ័យ២៧ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់កុងត្រា នារដូវក្តៅខាងមុខនេះហើយ ជាមួយនឹងPSG។
បញ្ហាតែមួយគត់ ដែលធ្វើឲ្យកាំភ្លើងធំArsenal បរាជ័យក្នុងការនាំយកកីឡាកររូបនេះ មកអង់គ្លេសនោះ គឺដោយសារតែកង្វះកញ្ចប់ថវិកា ប៉ុន្តែកន្លងមករហូតមកដល់ពេលនេះ ក្លឹបនៅតែបន្តតាមដាន ទំនាក់ទំនងរបស់ខ្សែការពារនេះ ជាមួយនឹងក្លឹប PSG ហើយជឿជាក់ថា វាជាពេលវេលាសមស្រប ក្នុងការធ្វើការងារនេះម្តងទៀត៕
ប្រែសម្រួល៖ស៊ុនលី