បរទេស ៖ មកដល់ពេលនេះ ជំងឺរាតត្បាត ដ៏កាចសាហាវ កូរ៉ូណា ឬCOVID-19 នៅតែបន្តវាយប្រហារ ទៅលើប្រទេសស្ទើរ តែទាំងអស់ នៅលើលោកក្នុងរួមមាន ទាំងអាមេរិក និងជប៉ុនដែលស្គាល់ថា ជាប្រទេសមានវិជ្ជាសាស្ត្រ ពេទ្យខ្លាំងនោះផង ។
ពលរដ្ឋមានភាព ភ័យខ្លាចលើសពីនេះ វាបានកំពុងធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចនៅគ្រប់ប្រទេសទាំងអស់ផងដែរ ។ ជាស្តែងជប៉ុន ដែលកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំមួយ របស់ពិភពលោក គឺកីឡាករអូឡាំពិករដូវក្តៅ បានក្លាយទៅជាប្រធានបទដ៏ក្តៅ និងគួរឲ្យឈឺចិត្តបំផុត សម្រាប់រដ្ឋាភិបាល ក៏ដូចជាអ្នករៀបចំព្រឹត្តិការណ៍។
យោង តាមអ្នកជំនាញ បានជឿជាក់ថា បើទោះបីជាព្រឹត្តិការណ៍នេះ នឹងត្រូវលប់ចោលឬ មិនលប់ចោលក្តីសេដ្ឋកិច្ចជប៉ុន ដែលជាប្រទេសលំដាប់លេខ ដែលមានសេដ្ឋកិច្ចខ្លាំង បំផុតលើលោកនោះក៏នឹងត្រូវ ប៉ះពាល់ដោយផ្ទាល់ជាមិនខាន ដោយសារតែកូរ៉ូណា។
ប៉ុន្តែបើតាមការគណនា គេជឿជាក់ថា គិតត្រឹមចុង ឆ្នាំ២០១៩នេះ ជប៉ុនបានចំណាយលុយសរុបត្រៀម ដល់ទៅ១,៣៥ពាន់ពាន់លានយេនឬ ប្រមាណជា១២,៦ពាន់លានដុល្លារ អាមេរិកដែលចំនួននេះ នឹងត្រូវប្រើប្រាស់ថវិកា របស់ក្រុងតូក្យូ៥៩៧ពាន់លានយេន គណកម្មការរៀបចំព្រឹត្តិការណ៍៦០៣ពាន់លានយេន និងរដ្ឋាភិបាលជប៉ុន ១៥០ពាន់លានយេនផង។
លើសពីនេះវានៅតែត្រូវ បានគេសង្ស័យថា ទំហំខាតបង់ជាក់ស្តែង គឺមានចំនួនលើសនេះ ឆ្ងាយណាស់ ព្រោះថាគ្រាន់តែថ្លៃចំណាយ ដើម្បីដេញថ្លៃនិងធ្វើការនេះចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ជប៉ុនបានចំណាយលុយដល់ទៅ ១,០៦ពាន់ពាន់លានយេន ជាសរុបផងដែរ ខណៈដែលក្រុមហ៊ុនយក្សធំៗរបស់ជប៉ុន ដែលបានចាក់បញ្ចូលលុយឧបត្ថម្ភកម្មវិធី របស់ខ្លួនដល់ទៅ៣,៣ពាន់លានដុល្លារផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី