កីឡា

អ្នកចាំទី Liverpool ដែលធ្វើឲ្យរបូតបាល់ ២គ្រាប់ចុងក្រោយចាញ់ Atletico Madrid យប់មិញកំពុងរងការគម្រាមសម្លាប់

អ្នកចាំទីជនជាតិអេស្បាញ Adrian ដែលបានដើរតួជំនួស Alisson ក្នុងការប្រកួតដ៏សំខាន់ កាលពីយប់មិញសម្រាប់ Liverpool ត្រូវបានគ្រប់គ្នាមើលឃើញថា មានទំរង់លេងអន់បំផុត ដោយបានរបូតបាល់ដែល មិនគួរកើតជាច្រើនគ្រាប់ក្នុងការប្រកួតនេះ។

គ្រាប់បាល់បានស៊ុតបញ្ចូលទី ងាយៗពីសំណាក់កីឡាករ Atletico Madrid តាំងតែពីដើមប្រកួតដំបូង ហើយហួសនិយាយនោះគឺថា នៅចុងម៉ោងទៅហើយបាល់ ដែលគួរតែទាត់ឡើងឲ្យឆ្ងាយប៉ុណ្ណោះ Adrian ធ្វើមិនបានល្អសោះ និងរបូតបាល់ដល់ទៅ ២គ្រាប់ធ្វើឲ្យ Liverpool ដែលមានឈ្មោះជាម្ចាស់ជើងឯក Champion League រដូវកាលចាស់នោះធ្លាក់ត្រឹមវគ្គ ១៦ក្រុមរដូវកាលនេះ។

Adrian ក្រោយការប្រកួតបានបង្ហោះសារ សោកស្តាយចំពោះលទ្ធផលនេះ ប៉ុន្តែវាហាក់បីដូចជាមិនបាន ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តឡើងវិញ នោះទេដោយក្នុងនោះមានអ្នកខ្លះ បានថែមទាំងគម្រាមសម្លាប់ និងបង្ខំឲ្យអ្នកចាំទីរូបនេះ គួរតែចាកចេញពីក្លឹបទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top