អង់គ្លេស៖ UEFA នឹងពិចារណា លើជម្រើសនៃការពន្យារពេលអឺរ៉ូ ២០២០ អំឡុងសន្និសីទវីដេអូ ជាមួយសហព័ន្ធចំនួន៥៥របស់ខ្លួន ហើយតាមប្រភពមួយ ដែលស្និទ្ធនឹងស្ថាប័នគ្រប់គ្រង កីឡាបាល់ទាត់អឺរ៉ុប បាននិយាយថា កីឡាករទំាងនេះ កំពុងប្រឈមនឹងការកើនឡើង នៃការឆ្លងមេរោគវីរុសនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ប្រភពដដែលបាននិយាយថា ការប្រកួតចំនួន២៤ក្រុម ដែលមានឈ្មោះថា Euro 2020 គ្រោងនឹងធ្វើនៅ ១២ ប្រទេសចាប់ពីថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី ១២ ខែកក្កដាអាចនឹងត្រូវផ្អាកមួយឆ្នាំ ឬរៀបចំឡើងវិញ ជាមួយនឹងកន្លែងផ្សេងៗគ្នា។
UEFA នឹងរៀបចំសន្និសីទសន្និសីទវីដេអូ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយក៏ដូចជាសហព័ន្ធ អ្នកតំណាងក្លិបលីក និងកីឡាករនឹងពិភាក្សា ពីផលប៉ះពាល់នៃមេរោគឆ្លង លើការប្រកួតអឺរ៉ុបទាំងអស់រួមទាំង Euro 2020 ។ ពានរង្វាន់អ៊ឺរ៉ុប គឺជាការប្រកួតក្រុមជម្រើសជាតិធំជាងគេ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក និងជាប្រភពចំណូលដ៏សំខាន់ សម្រាប់ UEFA និងអង្គការជាសមាជិក។
UEFA បានបដិសេធមិនពិភាក្សា អំពីជម្រើសដែលនិយាយ ថា ការពិភាក្សានឹងរួមបញ្ចូល ទាំងការប្រកួតក្នុងស្រុក និងអឺរ៉ុបទាំងអស់រួមទាំង UEFA EURO 2020៕ ដោយ៖លី ភីលីព