កីឡា

Odoi ពិនិត្យឃើញមានកូរ៉ូណា រួចកីឡាករទាំងអស់របស់ Chelsea កំពុងរក្សាខ្លួន ឲ្យនៅដាច់ដោយឡែក

ទីបំផុតកីឡាករជម្រើស ១១នាក់ដំបូង របស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Callum Hudson Odoi ត្រូវបានគេរកឃើញថា មានឆ្លងមេរោគCOVID-19ដែរ ហើយហើយនៅពេលនេះ ទាំងបុគ្គលិក ព្រមទាំងគ្រូបង្វឹកនិងកីឡាករផង កំពុងបង្ខាំងខ្លួនឯងទុក ដោយសង្ស័យថា នឹងអាចមានអ្នកឆ្លងផ្សេងទៀតផងដែរ។

កាសែតអង់គ្លេស The Mirror បានសរសេរថា ក្រោយហេតុការណ៍នេះ បានកើតឡើង គេអាចជឿជាក់ថា ការប្រកួតក្នុងពេល ដែលនៅសេសសល់រដូវកាលនេះ អាចនឹងជួបបញ្ហាជាមិនខាន សម្រាប់ក្លឹបជាមិនខាន។ ទោះបីជាយ៉ាងណា កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវបានគេដឹងថា មានសុខភាពល្អនៅឡើយទេ។

កីឡាករជាច្រើន នៅតាមបណ្តាលលីកអ៊ឺរ៉ូប ដូចជាអាល្លឺម៉ង់ អ៊ីតាលី សុទ្ធតែត្រូវបានរកឃើញ ហើយចុងក្រោយនេះ មានទាំងនៅអង់គ្លេសផង បូករួមគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ លោកMikel Arteta៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top