ក្រោយផ្ទេរមកលេង ជាមួយនឹងក្លឹបបិសាចក្រហម Man United កាលពីខែមករាកន្លងមក កីឡាករប៉ទុយហ្គាល់ Bruno ទីបំផុត ក្រោយការបង្ហាញខ្លួន ដ៏ល្អ នៅក្នុងការប្រកួត Europa League កាលពីយប់មិញនេះរូបគេ ត្រូវបានគេប្រដូចទំរង់លេង ដូចទៅនឹងកីឡាករឆ្នើម របស់ Man City គឺកីឡាករ Kevin De Bruyne ។
Man United យកឈ្នះក្នុងលទ្ធផល ៥ទល់នឹង០ ក្នុងការប្រកួតជើងទី១ នៃក្របខណ្ឌ Europa League ដោយមិនមានអ្នកទស្សនាឡើយ។ កីឡាករចំណូលថ្មីៗ ដូចជា Odion Ighalo ជាដើម សុទ្ធតែបានបង្ហាញទំរង់លេង បានយ៉ាងល្អ ហើយក្នុងនោះ Fernandes នៅតែជាកីឡាករលេចធ្លោបំផុត សម្រាប់ក្លឹបតាំងតែ ពីការបង្ហាញខ្លួនដំបូង។
តាំងតែពីពេលផ្ទេរមកទីនេះ ទំរង់លេងរបស់ក្លឹបមានការប្រែប្រួលខ្លាំង ហើយជឿជាក់ថា វាដោយសារតែកីឡាកររូបនេះ ជាអ្នកនាំលេង ដោយក្នុងនោះ១១ប្រកួតចុងក្រោយ របស់ក្លឹប គឺមិនទាន់ស្គាល់ពាក្យថា បរាជ័យនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី
