ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួត កីឡាសិស្សជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសាឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៥នេះ សម្រាប់ត្រៀមការប្រកួត កីឡាជាតិ លើកទី៣ ឆ្នាំ២០២០ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះ ចាប់ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសាឆ្នាំ ២០២០ ដែលដាក់ឲ្យប្រកួតនូវ កីឡាចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ ។
ការប្រកួតនេះ បាល់ទាត់បុរសមាន១២ក្រុម បាល់ទាត់ បុរសមាន៤ក្រុម បាល់ទះបុរស មាន៧ក្រុម នារី៦ក្រុម បាល់បោះបុរស មាន៣ក្រុម នារីមាន៤ក្រុម អត្តពលកម្មមាន៦ក្រុម ស្មើ៧២នាក់ ក្នុងនោះកីឡាការិនី ៣៦នាក់ កីឡាករ៣៦នាក់ រីឯប្រភេទ កីឡាប៉េតង់មាន៨ក្រុម។
បាល់ទាត់បុរស មាន១២ក្រុមយើងចាប់ផ្តើម ការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំ ធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ៕




ដោយ៖លី ភីលីព
